CDC អនុម័ត​គម្រោង​រោងចក្រ​២​បន្ថែម​ក្នុង​ទំហំ​ទុន​ជាង​៧លានដុល្លារ​



តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន​២​លើ​គម្រោង រោង​ចក្រ​ផលិត​កាបូប និង​រោងចក្រ​សំលៀកបំពាក់​ ដែល​មាន​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ ៧,៦លានដុល្លារ​អាមេរិក និង​អាច​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​បាន​ចំនួន ៣.០១៨កន្លែង ត្រូវ​បាន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ។

ក្រុមហ៊ុន “SIMAG INDUSTRIAL (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ ​ភូមិ​ចាស់ ឃុំ​ពេជ្រមុនី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៤,៣លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.២៥៨កន្លែង។

ក្រុមហ៊ុន “GREENFIELD (CAMBODIA) INDUSTRY CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ៤ ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៣,៣លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៧៦០កន្លែង៕

 

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s