ឥណ្ឌាជាប្រទេសមានពលករធ្វើការក្រៅប្រទេសផ្ញើប្រាក់មកក្រុមគ្រួសារច្រើនជាងគេ ខណៈចិនលេខ២
យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ (United Nations)ប្រជាជនឥណ្ឌាជិត ១៧ លាននាក់គឺកំពុងធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ ២០១៧ ហើយឥណ្ឌាក៏ជាប្រទេសដែលបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសច្រើនជាងគេផងដែរក្នុងពិភពលោក។ ជាមួយនឹងចំនួនដ៏ច្រើននៃប្រជាជនធ្វើការនៅក្រៅប្រទេស វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលប្រជាជនឥណ្ឌាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលទទួលបានប្រាក់បញ្ញើច្រើនជាងគេក្នុងពិភពលោក។
ធនាគារពិភពលោកបានចងក្រងតារាងខាងលើដោយប្រើទិន្នន័យពីភាពជាដៃគូចំណេះដឹងសកលស្តីពីការធ្វើចំណាកស្រុកនិងការអភិវឌ្ឍ (Global Knowledge Partnership on Migration and Development)។ វាបង្ហាញថាពលករចំណាកស្រុកនៅឥណ្ឌាដែលបានផ្ញើប្រាក់ទៅផ្ទះវិញជិត ៧៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ វាជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែចំនួននេះស្មើនឹង ២.៧% នៃ GDP របស់ប្រទេសខ្លួនតែប៉ុណ្ណោះ។ ប្រទេសចិនជាប្រទេសទី២ដែលមានចំនួនអ្នកធ្វើចំណាកស្រុកទៅរកការងារធ្វើការក្រៅប្រទេសច្រើនជាងគេ ដែលមានចំនួនសរុប ១០លាននាក់ និងផ្ញើចំនួនទឹកប្រាក់ ៦៧ពាន់លានដុល្លារទៅកាន់ក្រុមគ្រួសាររបស់ពួកគេ។
ប្រទេស Kyrgyzstan បានធ្វើការផ្ញើប្រាក់ទៅកាន់់់គ្រួសារចំនួន ២.៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ស្មើនឹងមួយភាគបី (៣៥%) នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។ រីឯប្រទេសនេប៉ាល់មានចំនួន ៦.៩ ពាន់លានដុល្លារក្នុងការផ្ទេរប្រាក់ដែលស្មើនឹង ២៩% នៃផលិតផលសេដ្ឋកិច្ចសរុបរបស់ប្រទេស។ តារាងខាងក្រោមប្រើទិន្នន័យពីធនាគារពិភពលោក ចាត់ចំណាត់ថ្នាក់ប្រទេសដែលពឹងផ្អែកខ្លាំងលើការប្រាក់បញ្ញើរពីក្រៅប្រទេសច្រើនជាងគេបើធៀបនឹង GDP៖
ធនាគារពិភពលោក ប៉ាន់ប្រមាណថាការផ្ញើប្រាក់ទៅប្រទេសទាំងនេះបានឈានដល់ចំនួន ៥២៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលនេះមានការកើនឡើង ៩.៦% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ដែលមានចំនួន ៤៨៣ ពាន់លានដុល្លារ៕