មកមើលបញ្ជីឈ្មោះក្រុមហ៊ុនសាធារណៈធំៗជាងគេបំផុតរបស់ពិភពលោកទាំង ១០​



នៅក្នុងឆ្នាំ ២០១៩ នេះ ពិភពលោកប្រៀបបានដូចជាម៉ាស៊ីនរ៉ូបូតមួយវិលចុះវិលឡើង។ ទីផ្សារភាគហ៊ុនសាកលស្ថិតនៅក្នុងការកើនឡើង និងធ្លាក់ចុះដោយសារតែភាពចម្រូងចម្រាស់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ខណៈក្រុមហ៊ុនផ្សេងៗទៀតមិនតិចនោះទេដែលទទួលបានលាភសក្ការៈពីច្បាប់ពន្ធសាជីវកម្មថ្មីដែលធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

នៅថ្ងៃនេះ គេហទំព័រ Bizkhmer សូមលើកយករបាយការណ៍ប្រចាំឆ្នាំលើកទី ១៧ របស់ទស្សនាវដ្តី Forbes ដែលនិយាយអំពីក្រុមហ៊ុនសាធារណៈ (Public Company ) របស់បណ្តាប្រទេសធំៗនៅលើសាកលលោកវិញម្តង។ ក្រុមហ៊ុនរដ្ឋធំៗទាំងនោះសុទ្ធតែបានឆ្លុះបញ្ចាំងថា ប្រទេសទាំងនោះមានឥទ្ធិពល និងអំណាចខ្លាំងក្លាកម្រិតណា។

នៅក្នុងរបាយការណ៍នេះបានបង្ហាញថា ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (The Industrial and Commercial Bank of China) បានឈរនៅលើកំពូលតារាងជាថ្មីម្តងទៀតសម្រាប់រយៈពេល ៧ ឆ្នាំជាប់ៗគ្នា។ មជ្ឈមណ្ឌលហិរញ្ញវត្ថុយក្សមួយនេះ កាន់កាប់សម្បត្តិដល់ទៅជាង ៤ ពាន់ពាន់លានដុល្លារ និងផ្តល់ការងារដល់ពលរដ្ឋជិតកន្លះលាននាក់។ 

យ៉ាងណាមិញ អាមេរិកជាមហាអំណាចតែមួយគត់ដែលមានក្រុមហ៊ុនសាធារណៈធំៗច្រើនជាងគេដែលស្មើនឹង ៥៧៥ ក្រុមហ៊ុន តាមពីក្រោយដោយចិន និងហុងកុងដែលសរុបចូលគ្នាមានចំនួន ៣០៩។ ចំណែកជប៉ុនឈរនៅលេខរៀងទី៣ មាន ២២៣ ក្រុមហ៊ុន។ 

បញ្ជាក់៖ ក្រុមហ៊ុនសាធារណៈ អាចលក់ភាគហ៊ុនដែលបានចុះបញ្ជីផ្ទាល់របស់ខ្លួនទៅឲ្យសាធារណជនទូទៅ។ ចំណែកក្រុមហ៊ុនឯកជនវិញ អាចលក់ភាគហ៊ុនដែលខ្លួនកាន់កាប់ផ្ទាល់ខ្លួនទៅឲ្យ វិនិយោគិនមួយចំនួនតូចប៉ុណ្ណោះ។  ភាគហ៊ុនរបស់ក្រុមហ៊ុនសាធារណៈ ត្រូវបានជួញដូរនៅលើផ្សារហ៊ុន ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនឯកជនត្រូវបានកាន់កាប់ និងជួញដូរដោយវិនិយោគិនឯកជនតែពីរ ឬបីនាក់ប៉ុណ្ណោះ។ 

ខាងក្រោមនេះគឺបញ្ជីឈ្មោះក្រុមហ៊ុនសាធារណៈធំៗជាងគេបំផុតរបស់ពិភពលោកទាំង ១០៖

 

ប្រភព៖ Forbes

 

 

 

 

 

X
5s