ធ្លាប់ជាទីក្រុងរីកចម្រើន ហុងកុងកំពុងជួបការធ្លាក់ចុះគំហុកនៃចំនួនភ្ញៀវទេសចរ និងការលក់រាយ​



លោក Martin Rasmussen សេដ្ឋវិទូចិនមកពីក្រុមហ៊ុន Capital Economics បានមានប្រសាសន៍ថា «វាពិបាកស្រមៃណាស់ថាចំនួនលក់រាយនិងចំនួនភ្ញៀវទេសចរនៅហុងកុងនឹងមានភាពប្រសើរជាងនេះ ដោយសារតែនៅក្នុងខែវិច្ឆិកាមានការតវ៉ានិងអំពើហិង្សាកើតឡើងកាន់តែខ្លាំងឡើងៗ»។

ទីក្រុងធ្លាប់ជាអតីតអាណានិគមអង់គ្លេសដែលបានប្រគល់ការកាន់កាប់ទៅប្រទេសចិនវិញនៅឆ្នាំ ១៩៩៧ ត្រូវបានគេមើលឃើញថាមានការធ្វើបាតុកម្មកើតឡើងចាប់តាំងពីខែមិថុនាដែលខ្លះបាននាំឲ្យមានការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមអ្នកតវ៉ានិងក្រុមប៉ូលីស។ ការតវ៉ាដំបូងត្រូវបានកើតឡើងដោយសារតែការស្នើសុំច្បាប់និងការអនុញ្ញាតអនុវត្តបត្យាប័ននៅប្រទេសចិន ប៉ុន្តែភាពចលាចលបានផ្ទុះឡើងជាការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកាន់តែខ្លាំងឡើងៗដែលរួមបញ្ចូលទាំងការទាមទារដូចជាលទ្ធិប្រជាធិបតេយ្យនិងការបោះឆ្នោតជាសកល។

នៅក្នុងខែតុលាការលក់រាយបានធ្លាក់ចុះ ២៤,៣% បើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យបឋមរបស់រដ្ឋាភិបាលហុងកុងហើយនេះជាការធ្លាក់ចុះគឺអាក្រក់បំផុតក្នុងកំណត់ត្រាដែលមិនធ្លាប់មាន។

ជាមួយគ្នានេះដែរ បើយោងតាមក្រុមប្រឹក្សាទេសចរណ៍ហុងកុងបានឱ្យដឹងថាចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ ៤៣,៧% ក្នុងខែតុលាបើធៀបនឹងឆ្នាំមុនមានចំនួនភ្លៀវទេសចររហូតដល់ ៣,៣១ លាននាក់ ហើយក្នុងខែកញ្ញាកន្លងទៅ មានការធ្លាក់ចុះជាង ៣៤,២ភាគរយ។ ភ្ញៀវទេសចរជនជាតិចិនបានធ្លាក់ចុះ ៤៥,៩ភាគរយ ក្នុងខែតុលា បើធៀបនឹងឆ្នាំមុន។ 

គួរឲ្យដឹងថា កាលពីសប្ដាហ៍មុនលោកប្រធានាធិបតី ដូណាលត្រាំ បានចុះហត្ថលេខាទៅលើច្បាប់ចំនួន២ គាំទ្រក្រុមបាតុករហុងកុង ខណៈប៉េកាំងកំពុងមិនពេញចិត្ត៕

ដោយ៖ ជា ធារិទ្ធ

 

X
5s