តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ទទួល​គម្រោង​រោងចក្រ​២បន្ថែម​ក្នុង​ទំហំ​ទុន​ជាង​១១លានដុល្លារ​



ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​ចំនួន​២ លើ​គម្រោង​រោងចក្រ​ផលិតអំពូលភ្លើង និង​រោងចក្រ​បង្គុំ និង​ដំឡើង​សម្ភារៈ​អេឡិច​ត្រូនិក ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយរៀង ក្នុង​ទំហំ​ទុន​វិនិយោគ​ ១០,៧៨លានដុល្លារអាមេរិក និង​អាច​បង្កើត​ឱកាស​ការងារ​ដល់​ពលរដ្ឋ​បាន​ចំនួន ១.៨៤០កន្លែង។

ក្រុមហ៊ុន -“CHEN BROTHERS LIGHTING CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លំអ ផ្លិត​ទឹក​ជូត​កញ្ចក់​រថយន្ត និង​តម្រង់​ខ្យល់, មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គីហ្គា រីសស៍ ខេត្ត​ស្វាយរៀង, មាន​ទុន​វិនិយោគ​ប្រមាណ ១,៧១លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៤០កន្លែង។

ក្រុមហ៊ុន “QUNYOU (CAMBODIA) ELECTRIC APPLIANCE CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​បង្គុំ និង​ដំឡើង​សម្ភារៈ​អេឡិចត្រូនិក​ប្រើប្រាស់​ក្នុង​ផ្ទះ, មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គីហ្គា រីសស៍ ខេត្ត​ស្វាយរៀង, មាន​ទុន​វិនិយោគ​ប្រមាណ​ ៩,០៧លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៥០០កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s