ក្រុមហ៊ុនធំមួយបោះទុនជាង៣០០លានដុល្លារវិនិយោគគម្រោងធំនៅព្រះសីហនុ
ក្រុមហ៊ុនលំដាប់អន្តរជាតិ “XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD.” បានចាយទុនវិនិយោគប្រមាណ ៣៣១,៥លានដុល្លារអាមេរិក លើគម្រោងសាងសង់ សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នាទឹកដីខេត្តព្រះសីហនុ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។
គម្រោងសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ដែលមានចំនួន ១.៥០០បន្ទប់ របស់ក្រុមហ៊ុនខាងលើ មានទីតាំងវិនិយោគស្ថិតនៅ នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទុនវិនិយោគប្រមាណ ៣៣១,៥លានដុល្លារអាមេរិក អាចបង្កើតឱកាសការងារបានចំនួន ២.៥០៩កន្លែង ជូនប្រជាពលរដ្ឋក្នុងតំបន់៕
ដោយ៖ ជួប ស្រីរ័ត្ន