ឆ្នាំ​២០១៩​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ​បាន​ធ្លាក់​ចុះ​ប្រមាណ​ជាង​១៥%​ ជិត​



ក្នុង​រយៈពេល​ ១២ខែ ឆ្នាំ​២០១៩ ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ២,២០៥,៦៩៧នាក់ បាន​ថយ​ចុះ​ ១៤,៨៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ចំណែក​ឯ​ចំណូល​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​ក្នុង​ឆ្នាំ​២០១៩​ មាន​ចំនួន  ៩៩,០៨៨,៨៩៤ដុល្លារ ដែល​បាន​ថយ​ចុះ​ចំនួន ១៥,០៥ភាគរយ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​គ្រឹះស្ថាន​អង្គរ កាល​ពី​ថ្ងៃ​ទី០១ មករា ឆ្នាំ​២០១៩​កន្លងទៅ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​កាល​ពី​ឆ្នាំ​២០១៩ បាន​ថយ​ចំនួន ១៤,៨៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨។ ដោយ​ឡែក កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ២០៨,៤៣០នាក់ ទទួល​បាន​ចំណូល​ ៩,៥៣៣,៤២០ដុល្លារ។ ជា​មួយ​គ្នា​នេះ​ផង​ដែរ ចំណូល​ដែល​បាន​មក​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ​២០១៩​ ចំនួន ៤,៤១១,៣៩៤ដុល្លារ ត្រូវ​បាន​ឧបត្ថម្ភ​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​សម្រាប់​ភ្ញៀវ​បរទេស​មាន​តម្លៃ ៣៧ ដុល្លារ​អាមេរិក​សម្រាប់​ដំណើរ​ទស្សនា​មួយ​ថ្ងៃ ៦២ដុល្លារ សម្រាប់​ការ​ទស្សនា ៣ ថ្ងៃ​និង ៧២ ដុល្លារ​សម្រាប់​ការ​ទស្សនា​រយៈពេល​មួយសប្តាហ៍ ៕ 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s