វិស័យសុខាភិបាលឥណ្ឌារីកចម្រើនខ្លាំង តែប្រជាជនក្នុងស្រុកបែរជាមិនសូវមានការយកចិត្តទុកដាក់​



សុខាភិបាល ជាវិស័យចំបងសំខាន់បំផុតសម្រាប់ប្រទេសឥណ្ឌា ដែលចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងនោះមានដូចជា មន្ទីរពេទ្យ ឧបករណ៍ និងប្រព័ន្ធវេជ្ជសាស្រ្ត គ្លីនិក ការស្រាវជ្រាវវេជ្ជសាស្រ្ត telemedicine (ជាការពិគ្រោះជំងឺបឋមតាមរយៈ Video Conference ជាមួយវេជ្ជបណ្ឌិត) ទេសចរណ៍វេជ្ជសាស្រ្ត និងសេវាកម្មផ្សេងៗទៀតពាក់ព័ន្ធនឹងផ្នែកសុខភាព។ 

គេសង្កេតឃើញថា វិស័យសុខាភិបាលរបស់ប្រទេសឥណ្ឌានេះមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសគឺវិស័យសាធារណៈ (រដ្ឋ)។

តើទីផ្សារសុខាភិបាលប្រទេសឥណ្ឌាមានទំហំធំប៉ុណ្ណា? 
ឧស្សាហកម្មសុខាភិបាលក្នុងប្រទេសឥណ្ឌាមានចំនួន ៦១.៧៩ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៧ នឹងមានកំណើនហក់ឡើង ៣ដងក្នុងឆ្នាំ ២០១៧ ដែលមានការព្យាករណ៍ថាកើនដល់ ១៣២.៨៤ ប៊ីលានដុល្លារ។ ចំពោះទេសចរណ៍ឧស្សាហកម្មវិញក៏មានការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ដែរពី ២២ ទៅ ២៥ភាគរយ ហើយចំនួននេះកើនឡើង ២ដងបើធ្វើការធៀបគ្នារវាងឆ្នាំ ២០១៧ និង ២០១៨ (ពី ៣ប៊ីលានដុល្លារ ទៅ ៦ប៊ីលានដុល្លារ) ទេសចរណ៍វេជ្ជសាស្រ្តនេះដែរ មានការកើនឡើងដល់ ១.០៧លាននាក់ក្នុងឆ្នាំ ២០១៨ ដែលក្នុងឆ្នាំ ២០១៧ មានត្រឹមតែ ០.៩៨លាននាក់ប៉ុណ្ណោះ។ វិស័យសុខាភិបាលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញកំណើនផលិតផលក្នុងស្រុក (GDP)។ 

មានការចំណាយតិចសម្រាប់សេវាព្យាបាល ក៏ដូចជាថ្លៃមន្ទីរពេទ្យនៅឥណ្ឌា
ឥណ្ឌាត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលយកថ្លៃព្យាបាលលើវិស័យសុខាភិបាលទាបជាងគេលើពិភពលោក ដោយហេតុថាប្រជាជនរបស់ឥណ្ឌា ៧០ភាគរយមានជីវភាពទន់ខ្សោយព្រោះពួកគេរស់នៅតាមជនបទ។ យោងតាមទិន្នន័យចេញផ្សាយផ្លូវការពី National Health Profile 2018 បានឲ្យដឹងថា ឥណ្ឌាបានចំណាយលើសេវាសុខភាពសាធារណៈសម្រាប់ប្រជាជនម្នាក់ត្រឹមតែ ១,១១២រ៉ូពី (ប្រមាណ ១៥.៤៥ ដុល្លារអាមេរិក) ដែលតម្លៃនេះទាបជាងតម្លៃសេវាពិគ្រោះជំងឺក្នុងមន្ទីរពេទ្យឯកជនក្នុងប្រទេសមួយចំនួនទៅទៀត។

បញ្ហាប្រឈមសម្រាប់សិវ័យសុខាភិបាលប្រទេសឥណ្ឌា
ហេដ្ឋារចនាសម្ព័ន្ធសវិស័យសុខាភិបាលប្រទេសឥណ្ឌា មិនអាចបំពេញគ្រប់ចំនួននេះកំណើនប្រជាជនបានទេ។ យោងតាមការសិក្សាដែលធ្វើឡើងដោយស្ថាប័នឯកជនមួយបង្ហាញថា ប្រទេសឥណ្ឌានឹងត្រូវវិនិយោគទឹកប្រាក់អប្បបរមាចំនួន ៨ លានរូពីក្នុងរយៈពេល ២០ ឆ្នាំខាងមុខដើម្បីបង្កើតរៀបចំគ្រែថ្មីសម្រាប់អ្នកជំងឺចំនួន ២ លានបន្ថែមទៀត ហើយវាត្រូវការចំណាយទុនច្រើន។

បញ្ហាកង្វះហិរញ្ញប្បទានលើវិស័យសុខភាពសាធារណៈ
ការថែទាំសុខភាពសាធារណៈរបស់ឥណ្ឌាគឺទទួលបានហិរញ្ញប្បទានតិចតួចនិងមានបុគ្គលិកតិច ជាពិសេសតំបន់ជនបទដែលរងផលប៉ះពាល់ជាពិសេស។ ប្រជាជនឥណ្ឌាភាគច្រើនកំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ (BPL) លទ្ធភាពក្នុងការចំណាយប្រចាំថ្ងៃរបស់ពួកគេមាន៖ ៤៧រ៉ូពី ក្នុងមួយថ្ងៃ សម្រាប់អ្នករស់នៅក្នុងតំបន់ទីក្រុង និង ៣២រ៉ូពី ក្នុងមួយថ្ងៃសម្រាប់អ្នករស់នៅតំបន់ជនបទ។ ក្រៅពីនេះអ្នកជំនាញថែទាំសុខភាពភាគច្រើនផ្តោតលើតំបន់ទីក្រុងដែលប្រជាជន (អ្នកប្រើប្រាស់) មានប្រាក់ខែខ្ពស់ជាហេតុធ្វើឱ្យតំបន់ជនបទមិនត្រូវបានគេរាប់បញ្ចូល និងអើពើឡើយ។ លើសពីនេះទៀតការបែងចែកមូលនិធិសម្រាប់វិស័យសុខភាពសាធារណៈនៅតែស្ថិតក្នុងកម្រិតក្រោមហិរញ្ញប្បទាន (ខ្វះខាតថវិកា) និងកង្វះបុគ្គលិក (ពិសេសនៅតាមជនបទ) ដដែល។

ក្រៅពីបញ្ហាទាំងនេះ អ្វិដែលជាបញ្ហាគួរឲ្យកត់សម្គាល់គឺ គ្មានតម្លាភាពក្នុងសិស័យសុខាភិបាលពោលទាំងសេវាថែទាំ ពិគ្រោះ និងការផ្តល់ជូនផលិតផល (ថ្នាំ) ដល់អ្នកជំងឺ។

ទោះជាយ៉ាងណា ឥណ្ឌាមិនបានព្រងើយកន្តើយក្នុងការពង្រឹងសមត្ថភាពលើវិស័យសុខាភិបាលរបស់ខ្លួនឡើយ ហើយអ្វីដែលរដ្ឋាភិបាលបាន និងកំពុងធ្វើមានដូចជា៖

១) បេសកកម្ម Intensified Mission Indradhanush (IMI) ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការចាក់ថ្នាំបង្ការការឈានដល់កុមារគ្រប់អាយុក្រោម ២ ឆ្នាំនិងស្ត្រីមានផ្ទៃពោះទាំងអស់ដែលមិនបានចូលរួមក្នុងកម្មវិធីចាក់ថ្នាំបង្ការរោគ។

២) ការដាក់ឱ្យដំណើរការ LaQshya សម្រាប់ Labour Room Quality Improvement ដែលជាកម្មវិធីទូរស័ព្ទសម្រាប់ការចែកចាយប្រកបដោយសុវត្ថិភាព និងគោលការណ៍ណែនាំប្រតិបត្តិការសម្រាប់អង្គភាពភាពដែលបង្កជាលក្ខណៈងាយស្រួលដល់ប្រតិបត្តិការក្នុងបន្ទប់វះកាត់ និងបន្ទប់សង្គ្រោះបន្ទាន់។ 

៣) គណៈរដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា បានសម្រេចបន្តឧបត្ថម្ភបេសកកម្មសុខភាពជាតិ (National Health Mission) ក្នុងគម្រោងថវិកាប្រមាណជាង ១៣.១៦ ប៊ីលានដុល្ហារ រាប់ចាប់ពីខែមេសា ២០១៧ ដល់ខែមិនា ឆ្នាំ២០២០។ 

៤) សម្រេចចុះអនុស្សារណៈយោគយល់គ្នា ជាមួយភ្នាក់ងារវេជ្ជសាស្រ្តនៃបណ្តាប្រទេស BRICS (Brazil Russia India China and South Africa) សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវេជ្ជសាស្រ្ត៕

ដោយ៖ យ៉ាយ៉ា

 

X
5s