ដើមឆ្នាំ២០២០នេះ CDC សម្រេច អនុម័តឲ្យដំណើរការវិនិយោគគម្រោងថ្មីចំនួន៤ ទីតាំង បន្ថែម
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច អនុម័តឲ្យដំណើរការវិនិយោគគម្រោងថ្មីចំនួន៤ទីតាំងបន្ថែម ក្នុងខែមករា ដើមឆ្នាំ២០២០នេះ ជាមួយឪកាសកាងាររាប់ពាន់កន្លែង។
យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្ស អភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា បើផ្អែកតាម សំណើសុំវិនិយោគ របស់ ក្រុមហ៊ុនឯកជនខាងលើ គណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ ក្រុមហ៊ុន ដូចខាងក្រោមដោយ គម្រោងវិនិយោគថ្មីៗទាំង៤នោះរួមមាន៖
១. “SUN AWESOME GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១០នាក់។
២. “FAMOUS LEATHERWARE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីទ្បូតិ៍លេខ១៥២៩ (អគារលេខ៧ និងលេខ៨) ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៤នាក់។
៣. “XIN HAK MUY MAKE CLOTHES ASSIST MATERIAL CO., LTD.” គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងអំបោះដេរ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២៧១ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣២នាក់។
៤. “KIMBAO BAG INDUSTRY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៤នាក់៕
ដោយ៖ ស្រីពេជ្រ