ក្រុមហ៊ុន​មួយ​នៅ​ស្ទឹងត្រែង​នាំ​ចេញ​ចេក​អំបូង​លឿង​ពី​២០​ទៅ​៣០​ក្នុង​មួយ​ថ្ងៃ​ទៅ​ក្រៅ​ប្រទេស​



ក្រុមហ៊ុន​អង្គរ​បាណាណា​ស្ទឹងត្រែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​ត្រែង មាន​សមត្ថភាព​អាច​នាំ​ចេញ​ចេក​អំបូង​លឿង​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​ប្រមាណ​ពី​២០ ទៅ​៣០តោន ឯណោះ​ក្នុង​មួយ​ថ្ងៃ​។ ក្រៅ​ពី​ផលិតផល​ចេក​អំបូង​លឿង​ក្រុមហ៊ុន​នេះ ក៏​បាន​នាំ​ចេញ​ផលិតផល​សម្រេច​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​ប្រមាណ ២៥០តោន ទៅ​ដល់​៣០០តោន​ ក្នុង​មួយ​សប្ដាហ៍​ផង​ដែរ។

សកម្មភាព​ប្រមូល​ផល​របស់​ក្រុមហ៊ុន អង្គរ​បាណាណា​ស្ទឹង​ត្រែង  មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ ឃុំ​អូរស្វាយ ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​។ លោក ​ងៀង វ៉ាងយ៉ុង ប្រធាន​ក្រុម​វេចខ្ចប់​ផលិតផល​នាំចេញ​បាន​បញ្ជាក់​ថា៖ ក្នុង​មួយ​ថ្ងៃ​កម្មករ​ធ្វើ​ការ​វេចខ្ចប់​ចេក​បាន​ចាប់​ពី២០តោន​ទៅ​៣០តោន​សម្រាប់​នាំចេញ​ទៅ​កាន់​ទីផ្សារ​នៅ​ក្រៅ​ប្រទេស។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​អង្គរ​បាណាណា​ស្ទឹងត្រែង បាន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ចំនួន ២,៩៦៥ហិកតា ដែល​បច្ចុប្បន្ន​បាន​ដាំ​ដំណាំ​ចេក​អំបូង​លឿង កំពុង​ប្រមូល​ផល​និង​ដាំ​ស្វាយ, ម្នាស់, ខ្នុរ និង​ក្រូចថ្លុង​បន្ថែម​ទៀត ដើម្បី​ផ្ដល់​ការងារ​បន្ថែម​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់៕

ប្រភព៖ ក្រសួងព័ត៌មាន

ដោយ៖ ជួប ស្រីរ័ត្ន

X
5s