អេស៊ីលីដា ស៊ីឃ្យួរឹធី ជាប់ជាជ័យលាភីឈ្មួញជើងសារមូលបត្រឆ្នើមប្រចាំត្រីមាសទី៤ ឆ្នាំ២០១៩​



តាមប្រភពព័ត៌មានពីក្រុមហ៊ុនផ្សារមូលបត្រនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី  បានជាប់ជ័យលាភីឈ្មួញជើងសារមូលបត្រឆ្នើម សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានវាយតម្លៃយ៉ាងល្អិតល្អន់ក្នុងចំណោមឈ្មួញជើងសារមូលបត្រទាំង ១០ក្រុមហ៊ុនដែលជាសមាជិករបស់ផ.ម.ក.។

ផ្សារមូលបត្រក៏បានបញ្ជាក់ពីតួលេខនៃទំហំជួញដូរក្នុងក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ីនេះ  ដែលនៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៩  ទំហំជួញដូរភាគហ៊ុនសរុបរបស់ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មានចំនួន ៥,៦៧ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ ចំនួនគណនីជួញដូរភាគហ៊ុនដែលបានបើកថ្មី មានចំនួន ១១២ គណនី ស្របពេលដែលចំនួនគណនីជួញដូរតាមប្រព័ន្ធជួញដូរចល័ត(MTS) ដែលបានបើកថ្មី មានចំនួន ៨២៦ គណនី និងទំហំជួញដូរតាមរយៈគណនី MTS មានចំនួន ៤,០៣ ប៊ីលានរៀល។

គួរបញ្ជាក់ផងដែរថា ការរៀបចំឲ្យមានកម្មវិធីឲ្យមានកម្មវិធីឈ្មួញជើងសារមូលបត្រឆ្នើមនេះ គឺក្នុងគោលបំណងទទួលស្គាល់នូវក្រុមហ៊ុនឈ្មួញជើងសារមូលបត្រឆ្នើម ដែលមានភាពឈានមុខគេប្រចាំត្រីមាសនីមួយៗ ពាក់ព័ន្ធនឹងការផ្តល់សេវាកម្មឈ្មួញជើងសារមូលបត្រសម្រាប់អតិថិជនរបស់ខ្លួន។ ទាំងអស់នេះ ក៏ជាសក្ខីភាពបង្ហាញពីការរីកចម្រើននៃវិស័យមូលបត្រក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានដំណើរការអស់រយៈពេលជិត ៨ឆ្នាំរួចមក ហើយក៏ជាចំណុចល្អមួយបង្ហាញពីការយល់ដឹងរបស់សាធារណៈជនពាក់ព័ន្ធនឹងទីផ្សារមូលបត្រ៕

ដោយ៖ យ៉ាយ៉ា

 

X
5s