មិនមែនចៃដន្យទេ សេដ្ឋកិច្ចវៀតណាមខ្លាំងដោយសារ ៤ ចំណុចនេះ​



វៀតណាមគឺ ជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសេដ្ខកិច្ចរីកលូតលាស់លឿន អត្រាកំណើនប្រចាំឆ្នាំនៅតែរក្សា ៧% ហើយតួលេខនៃការរីកចម្រើនល្អល្អនេះព្យាករណ៍ថានឹងបន្តពីឆ្នាំ ២០២១ ដល់ ២០២៥ បើយោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានសេដ្ឋកិច្ច និងព្យាករណ៍ក្រសួងផែនការ និងវិនិយោគ​វៀតណាម។

City, Landscape, Lake Air, Vietnam, Afternoon

យោងតាមការចេញផ្សាយពី Dutch Business Association Vietnam ឲ្យដឹងថា ភាពរឹងមាំនៃសេដ្ឋកិច្ចវៀតណាមបានមកពី ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាព្យាករណ៍ថានៅក្នុងរង្វង់ពី ៣.៥ ទៅ ៤.៥ភាគរយក្នុងមួយឆ្នាំ បូករួមជាមួយកំណើនផលិតភាពក្នុងអត្រា ៦.៣ភាគរយ។ នៅក្នុងសេណារីយ៉ូផ្សេងទៀតការព្យាករណ៍ខាងលើបានបង្ហាញថា ភាពរីកចម្រើនរបស់សេដ្ឋកិច្ចវៀតណាមនឹងអាចកើនដល់ ៧.៥ភាគរយ បើប្រទេសនេះអាចទាញយកប្រយោន៍ពីបដិវត្តន៍ឧស្សាហកម្ម ៤.០ បានកាន់តែខ្លាំង ពង្រឹងគូណភាពផលិតកម្មដើម្បីទាក់ទាញវិនិយោគទាំងក្នុង និងក្រៅប្រទេស និងអភិវឌ្ឍសេដ្ឋកិច្ចបែបទំនើបឲ្យកាន់តែប្រសើរ។

ជាក់ស្តែង ភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមមិនមែនកើតឡើងដោយចៃដន្យឡើយ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងពីចំណុចខ្លាំង ៥ ចំណុចនៃ ការអនុវត្តសេដ្ឋកិច្ចវៀតណាម៖

១) កំណើនខ្លាំង
កំណែទម្រង់សេដ្ឋកិច្ចទីផ្សារត្រូវបានធ្វើឡើងក្នុងយុគសម័យ Doi Moi ក្នុងឆ្នាំ ១៩៨៦ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច រៀបចំការងារមូលដ្ឋានច្បាស់លាស់ និងអនុវត្តយ៉ាងឆាប់រហ័ស កំណើនរួមជាមធ្យម ៦.៦ភាគរយក្នុងមួយឆ្នាំចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៨ ហើយក៏ជាឆ្នាំដែលទទួលបានអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេល ១០ឆ្នាំ (២០១៨)។

២) ការធ្លាក់ចុះនៃបំណុល
បំណុលសាធារណៈសរុបរបស់ប្រទេសវៀតណាមបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រមាណ ៥៥.៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (គិតត្រឹមចុងឆ្នាំ ២០១៨) ពោលគឺធ្លាក់ចុះ ៤ពិន្ទុបន្ទាប់ពីបំណុលសាធារណៈបានកើនឡើងខ្ពស់បំផុតក្នុងឆ្នាំ ២០១៦ កន្លងទៅ។ 

រដ្ឋាភិបានបានកំណត់ចេញការធានាយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាល ក្នុងការរក្សាកម្រិតឱនភាពថវិកាជាតិក្នុងអត្រា ៤.៦ភាគរយនៃផលិតផលក្នុងស្រុកសរុប ២០១៧-២០១៨ (ឆ្នាំ ២០១៤-២០១៦ ឱនភាពថវិកាជាតិ ៥.៥ភាគរយ)។ អតិរេកនៃសន្តិសុខសង្គមរបស់វៀតណាម ប្រព័ន្ធបើកប្រាក់ប្រាក់សោធនិវត្តន៍មានការកើនឡើង ក្នុងឆ្នាំ ២០១៧-១៨ ។ ឱនភាពថវិកាត្រូវបានព្យាករថានឹងធ្លាក់ចុះដល់ ៤.២ ភាគរយនៅឆ្នាំ ២០២០។

៣) គេធ្វើតាមផែនការបានល្អ
រដ្ឋាភិបាលបានកំណត់ប្តេជ្ញា ពង្រឹងវិស័យឯកជនដើម្បីជម្រុញភាពរីកចម្រើនសេដ្ឋកិច្ចជាតិ តាមរយៈកំណែលម្អបរិយាកាសធុរកិច្ច។ គុណភាពនិងភាពងាយស្រួលនៃការធ្វើអាជីវកម្មរបស់វៀតណាមជាទូទៅមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំងពីកម្រិតពីការសហការណ៍ និងដើរតួនាទីយ៉ាងសំខាន់រវាងវិស័យឯកជននិងរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាដីធ្លី និងឥណទានទីផ្សារនៅតែមាន ដោយឡែកភាគទូលំទូលាយនៃសហគ្រាសសាធារណៈ នៅតែជាឧបសគ្គសម្រាប់ដំណើរការនៃវិស័យឯកជន។

៤) ដោះស្រាយបញ្ហាពុករលួយ
វៀតណាមកំពុងចេញយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើរពុករលួយ ច្បាប់ប្រឆាំងអំពើពុករលួយឆ្នាំ ២០១៨ ដែលត្រូវបានធ្វើវិសោធនកម្មបានបញ្ជាក់ច្បាស់ និងពង្រឹងច្បាប់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប៉ុន្តែត្រូវមានការកែលម្អបន្ថែមច្រើនចំណុចទៀត។ ការពងរឹងតម្លាភាពជាកត្តាចាំបាច់ ហើយវាមានការទាក់ទងទៅនឹងទិន្នន័យពន្ធដារ ប្រឆាំងនឹងការលាងលុយ ពន្ធគយ ប្រតិបត្តិការដីធ្លីគួរតែជួយសម្រួលដល់ការផ្ទៀងផ្ទាត់ទ្រព្យសម្បត្តិជាដើម។ ទោះយ៉ាងណាវិធានការបន្ថែមចាំបាច់ដើម្បីធានានូវឯករាជ្យភាពរបស់អធិការដ្ឋានរដ្ឋាភិបាលនៃប្រទេសវៀតណាម ដែលទីភ្នាក់ងារនេះបានផ្តល់អំណាចឱ្យត្រួតពិនិត្យនិងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប្រឆាំងនឹងឥទ្ធិពលនយោបាយហួសកំរិត៕

ដោយ៖ យ៉ាយ៉ា

 

X
5s