វីរុសកូរ៉ូណាមានឥទ្ធិពលដល់ការគំរាមកំហែងសេដ្ឋកិច្ចសកល មិនត្រឹមតែចិន​



ក្រុមអ្នកសេដ្ឋកិច្ចវិទូបាននិយាយថា ប្រសិនបើមិនអាចបង្ការមហន្តរាយការររាតត្បាតនៃវីរុសកូរ៉ូណានេះទេ វានឹងជះផលអវិជ្ជមានដល់អាជីវកម្មនៅទូទាំងពិភពលោក។

ការផ្ទុះឡើងនៃវីរុសនេះគឺនៅទីក្រុងវូហាន ប្រទេសចិនដែលជាប្រទេសពាណិជ្ជកម្មលំដាប់កំពូលរបស់ពិភពលោក និងជាអ្នកទិញទំនិញធំជាងគេ បន្ថែមលើសពីនេះជាដៃគូពាណិជ្ជកម្មលេខ១ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោករួមមាន អាល្លឺម៉ង់ និងជប៉ុន ជាដើមដែលសេដ្ឋកិច្ចកំពុងវិវឌ្ឍ។ 

ក្រុមសេដ្ឋវិទូបារម្ភថាការធ្លាក់ចុះនេះអាចធ្វើឲ្យសេដ្ឋកិច្ចចិនកាត់បន្ថយសក្តានុពល ហើយកំណើនសេដ្ឋកិច្ចរបស់ប្រទេសមួយនេះក្នុងឆ្នាំ ២០២០ ដែលមានទំហំរាប់ពាន់លានដុល្លារ និងអាចទាញឲ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកត្រឡប់ទៅឆ្នាំ ២០១៩ វិញក៏ថាបាន នឹងធ្វើឲ្យអឺរ៉ុប អាស៊ី និងអាមេរិកមានការរងគ្រោះធ្ងន់ធ្ងរផងដែរ។

លោក Bernard Baumohl ប្រធានសេដ្ឋវិទូសកលនៅក្រុមទស្សនវិស័យសេដ្ឋកិច្ច (Economic Outlook Group) បាននិយាយថា “ប្រសិនបើវីរុសនេះចាប់ផ្តើមផ្លាស់ប្តូរយ៉ាងឆាប់រហ័សដូច្នេះវាកាន់តែពិបាករកវិធីព្យាបាលវាដែលគួរឲ្យព្រួយបារម្ភបំផុត”។

ហើយប្រសិនបើអង្គការ WHO ប្រកាសថាវាជាជំងឺរាតត្បាតនោះវាក៏នឹងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចសកលផងដែរ ពីព្រោះប្រទេសនានានឹងដាក់កម្រិតលើការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូន ហើយនោះនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចថយចុះ។

ងាកមកមើលវិស័យផលិតកម្មពិភពលោកវិញកំពុងមានការធ្លាក់ចុះនៅក្នុងប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូហើយការផ្ទុះឡើងនៃមេរោគនេះកំពុងតែគំរាមកំហែងដល់វិស័យសេវាកម្ម។

ឧស្សាហកម្មមួយចំនួនបានយល់ឃើញរួចហើយដោយក្រុមហ៊ុនអាមេរិករាប់ចាប់ពីក្រុមហ៊ុន Starbucks, Levi Strauss និង Disney ដល់ក្រុមហ៊ុន Apple, Google និងក្រុមហ៊ុន JPMorgan បានផ្អាកប្រតិបត្តិការនៅប្រទេសចិនឬបញ្ឈប់ផលិតកម្ម និងបញ្ឈប់ដំណើរការរបស់បុគ្គលិក។

សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ អ្នកលក់រាយ និងខ្សែកប៉ាល់ទេសចរណ៍ក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរដែលភាគច្រើននៃប្រទេសចិនជាកន្លែងដែលភ្ញៀវទេសចរចំណាយច្រើនបំផុតនៅលើពិភពលោកត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម។

ក្រុមហ៊ុនផលិតរថយន្តកំពុងតែដោះស្រាយជាមួយនឹងការលក់រថយន្តទាបនៅក្នុងប្រទេសចិនដែលជាទីផ្សាររថយន្តធំជាងគេបំផុតនៅលើពិភពលោកឥឡូវនេះកំពុងតែជំរុញឲ្យមានការធ្លាក់ចុះបន្ថែមទៀតដោយសារតែការផលិតបានបាត់បង់ ហើយនឹងបណ្តាលឲ្យមានការផលិតយានយន្តនៅត្រីមាសទី ១ ធ្លាក់ចុះ ៣២,៣% (ឬ១,៧ លានគ្រៀង)៕

ដោយ៖ Arthony 

 

X
5s