សិង្ហបុរីកំពុងត្រៀមប្រាក់ជាង ៤ពាន់លានដុល្លារជួយប្រជាជនខ្លួន ខណៈកំពុងមានការឆ្លងវីរុសកូរ៉ណា​



ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍ថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងការឆ្លងវីរុសខ្ពស់ បើតាមក្រសួងសុខាភិបាលបាននិយាយថាគិតត្រឹមរសៀលថ្ងៃចន្ទនេះប្រទេសសិង្ហបុរីមាន ៧៧ ករណីដែលត្រូវបានបញ្ជាក់។

កាលពីថ្ងៃអង្គារបាននិយាយថាខ្លួនបានសន្សំថវិកាចំនួន ៥,៦ ពាន់លានដុល្លារសិង្ហបុរី (៤,០២ ពាន់លានដុល្លារ) នៅក្នុងឆ្នាំខាងមុខនេះដើម្បីជួយដល់អាជីវកម្មនិងគ្រួសារដែលត្រូវបានរងគ្រោះតាមរយៈការឆ្លងរាលដាលនៃជំងឺនេះ។

ចំណែកឯវិធានការណ៍សេដ្ឋកិច្ចដែលបានប្រកាសរួមមាន គ្រោងការណ៍ដើម្បីជួយក្រុមហ៊ុននានា រក្សាកម្មករ គ្រប់គ្រងវិក័យប័ត្រប្រាក់ឈ្នួលរបស់ពួកគេ និងការបង្វិលប្រាក់ពន្ធសាជីវកម្ម។ ហើយវិធានការណ៍នេះមានភាពជាក់លាក់ដើម្បីជាជំនួយជួយដល់វិស័យទាំង ៥ ដែលងាយរងគ្រោះបំផុតពីការផ្ទុះឡើងនៃមេរោគដែលរួមមានទេសចរណ៍ អាកាសចរណ៍ លក់រាយ អាហារនិងសេវាកម្មដឹកជញ្ជូនពីមួយចំណុចទៅមួយចំណុច។ មិនតែប៉ុណ្ណោះលោករដ្ឋមន្រ្តីក៏បានប្រកាសប្រាក់ចំនួន ៨០០ លានដុល្លារសិង្ហបុរីបន្ថែមទៀតដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងវីរុសនេះដោយថវិកាភាគច្រើនបានទៅក្រសួងសុខាភិបាល។

លើសពីនេះទៀតលោកហេងបាននិយាយថាការដំឡើងពន្ធលើទំនិញនិងសេវាកម្មដែលបានគ្រោងទុកនឹងត្រូវរុញថយក្រោយ ប្រសិនបើមានបញ្ហាប្រឈមកាន់តែខ្លាំងចំពោះសេដ្ឋកិច្ច។ រដ្ឋាភិបាលសិង្ហបុរីចង់បង្កើន GST ពី ៧% ទៅ ៩% នៅចន្លោះឆ្នាំ ២០២១ និង ២០២៥ ។ វិធានការទាំងនោះនឹងរួមចំណែកដល់ឱនភាពថវិកាដែលរំពឹងទុកចំនួន ១០,៩ ពាន់លានដុល្លារសិង្ហបុរីស្មើនឹងប្រមាណ ២,១ ភាគរយនៃ (GDP) ក្នុងឆ្នាំហិរញ្ញវត្ថុខាងមុខនេះចាប់ពីខែមេសាឆ្នាំ ២០២០ ដល់ខែមីនាឆ្នាំ ២០២១៕

ដោយ៖ Arthony 

 

 

X
5s