មិនធម្មតា! កំពង់ស្ពឺទទួលគម្រោងរោងចក្រ២បន្ថែមក្នុងទំហំទុន២៤លានដុល្លារ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន “គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា” បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួនពីក្នុងទំហំទុនវិនិយោគ ២៤លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅខេត្ត កំពង់ស្ពឺ និងអាចផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងតំបន់ចំនួន ២.៤៣៧កន្លែង។
ទី១- ក្រុមហ៊ុន “LAI MAN INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧កន្លែង។
ទី២- ក្រុមហ៊ុន“ TRIMAX APPAREL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិភ្នំដី និងភូមិសំបូរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២០,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៦០កន្លែង៕
ដោយ៖ ជួប ស្រីរ័ត្ន