ទីក្រុង ១៥ នេះកំពុងរីកលូតលាស់ឆាប់រហ័សជាងគេបំផុតក្នុងលោក
ប្រជាជននៅលើពិភពលោកត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៨,៦ ពាន់លាននាក់នៅក្នុងឆ្នាំ ២០៣០ខាងមុខ ហើយប្រទេសនៅតំបន់អាហ្វ្រិកកំពុងនាំមុខគេលើកំណើននេះ។ របាយករណ៍អង្គការសហប្រជាជាតិប្រចាំឆ្នាំ ២០១៧ បានឲ្យដឹងថា កំណើនប្រជាជននឹងមានការកើតឡើងខ្លាំងជាងគេនៅក្នុងចំណោមប្រទេសចំនួន ៩ ក្នុងនោះមាន ៥ ប្រទេសមកពីតំបន់អាហ្វ្រិកដែលនោះរួមមាន តង់ហ្សានី កុងហ្គោ អ៊ូហ្គង់ដា នីហ្សេរីយ៉ា និងអេត្យូពី។
ស្ថាប័ននេះបានព្យាករណ៍ថា ទីក្រុងដែលរីកលូតលាស់ឆាប់រហ័ស (The fastest-growing cities ) ជាងគេបំផុតទាំង ១៥ របស់ពិភពលោកនៅក្នុងរយៈពេល ១៥ ទៅមុខទៀត គឺសុទ្ធតែមកពីទ្វីបអាហ្វ្រិកទាំងអស់។ ទីក្រុងទាំង ១៥ នោះរួមមាន៖
១៥. ទីក្រុង Lilongwe ប្រទេសម៉ាឡាវីមានប្រជាជនប្រមាណ ១,១២២,០០០ នាក់ក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ៩៧% ឬស្មើនឹង ២,២១០,០០០ នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ។
១៤. ទីក្រុង Ouagadougou សាធារណៈរដ្ឋប៊ូគីណាហ្វាសូមានប្រជាជនប្រមាណ ២,៧៨០,០០០ នាក់ក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ៩៧% ឬស្មើនឹង ៥,៤៨១,០០០ នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ ។
១៣. ទីក្រុង Uige ប្រទេសអង់ហ្គោឡាមានប្រជាជនប្រមាណ ៥១១,០០០ នាក់ក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ៩៨% ឬស្មើនឹង ១,០១៣,០០០ នាក់នៅក្នុងឆ្នាំ ២០៣៥ខាងមុខ ។
១២. ទីក្រុង Bobo-Dioulasso សាធារណៈរដ្ឋប៊ូគីណាហ្វាសូមានចំនួនប្រជាជនប្រមាណ ៩៧២, ០០០ នាក់ក្នុងឆ្ណាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ១០០% ឬស្មើនឹង ១,៩៤០,០០០ នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ។
១១. ទីក្រុង Dar es Salaam ប្រទេសតង់ហ្សានីមានប្រជាជនប្រមាណ ៦,៧០២,០០០ នាក់នៅក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ១០០% ឬស្មើនឹង ១៣, ៣៨៣,០០០ នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ។
១០. ទីក្រុង Tete ប្រទេសម៉ូសំប៊ិកមានប្រជាជនប្រមាណ ៣៧១,០០០ នាក់នៅក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ១០១% ឬស្មើនឹង ៧៤៤,០០០ នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ។
៩.ទីក្រុង Niamey ប្រទេសនីហ្គ័រមានប្រជាជនប្រមាណ ១,២៩២,០០០ នាក់នៅក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ១០១% ឬស្មើនឹង ២,៦០០.០០០ នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ។
៨.ទីក្រុង Bunia សាធារណៈរដ្ឋកុងហ្គោមានប្រជាជនប្រមាណ ៦៧៩,០០០ នាក់នៅក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ១០១% ឬស្មើនឹង ១,៣៦៨,០០០ នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ។
៧.ទីក្រុង Gwagwalada ប្រទេសនីហ្សេរីយ៉ាមានប្រជាជនប្រមាណ ៤១០,០០០ នាក់នៅក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ១០២% ឬស្មើនឹង ៨២៧,០០០ នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ។
៦.ទីក្រុង Mwanza ប្រទេសតង់ហ្សានីមានប្រជាជនប្រមាណ ១,១២០,០០០ នាក់នៅក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ១០២% ឬស្មើនឹង ២,៦៦៧,០០០ នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ។
៥.ទីក្រុង Songea ប្រទេសតង់ហ្សានីមានប្រជាជនប្រមាណ ៣៥៣,០០០ នាក់នៅក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ១១០% ឬស្មើនឹង ៧៤០,០០០ នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ។
៤.ទីក្រុង Kabinda សាធារណៈរដ្ឋកុងហ្គោមានប្រជាជនប្រមាណ ៤២៦,០០០ នាក់នៅក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ១១០% ឬស្មើនឹង ៩៧៩,០០០ នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ។
៣.ទីក្រុង Kabinda សាធារណៈរដ្ឋកុងហ្គោមានប្រជាជនប្រមាណ ៤២៦,០០០ នាក់នៅក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ១១០% ឬស្មើនឹង ៩៧៩,០០០ នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ។
៣.ទីក្រុង Kampala ប្រទេសអ៊ូហ្គង់ដាមានប្រជាជនប្រមាណ ៣,៩២៨,០០០នាក់នៅក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ១១២% ឬស្មើនឹង ៧,០០៤,០០០នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ។
២.ទីក្រុង Zinder ប្រទេសនីហ្គ័រមានប្រជាជនប្រមាណ ៤២៩,០០០ នាក់នៅក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ១១៨% ឬស្មើនឹង ១,០៦៥,០០០ នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ៕
១.ទីក្រុង Bujumbura ប្រទេសប៊ូរុនឌីមានប្រជាជនប្រមាណ ១,០១៣,០០០ នាក់នៅក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេព្យាករណ៍ថា ប្រជាជនទីក្រុងនេះនឹងកើនឡើង ១២៣% ឬស្មើនឹង ២,២៦៣,០០០នាក់នៅក្នុងឆ្នាំ ២០៣៥ ខាងមុខ៕
ប្រភព៖ Weforum