គម្រោងធំៗ២ តម្លៃជាង៦០លានដុល្លារគ្រោងនឹងសាងសង់នៅព្រះសីហនុ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន WON MAJESTIC (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ លើគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងទំហំទុនវិនិយោគ ជាង៦០លានដុល្លារអាមេរិក។
គម្រោងសាងសង់របស់ក្រុមហ៊ុន “WON MAJESTIC (CAMBODIA) CO., LTD” លើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ មានចំនួន ៣៧៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦១,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥៨កន្លែង៕
ដោយ៖ ជួប ស្រីរ័ត្ន