ទស្សនាវដ្តី Forbes បង្ហាញឈ្មោះក្រុមហ៊ុនមានជាងគេបំផុតទាំង៦នៅក្នុងតំបន់អាស៊ាន​



នៅពេលថ្មីៗកន្លងទៅនេះទស្សនាវដ្តី Forbes ដ៏ល្បីល្បាញបានបង្ហាញបញ្ជីឈ្មោះក្រុមហ៊ុនលក់ដាច់បំផុតដែលរកចំណូលបានជាង ១ ពាន់លានដុល្លារ (Best Over A Billion )។ បើយោងតាមរបាយការណ៍របស់ខ្លួនដែលធ្វើចំណាត់ថ្នាក់លើក្រុមហ៊ុនល្អបំផុតចំនួន ២០០ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក គេសង្កេតឃើញមានក្រុមហ៊ុនចំនួន ៦ ក្នុងតំបន់អាស៊ានដែលមានសមត្ថភាពរកចំណូលបានខ្ពស់ជាងគេលើសពី១ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ 

មុខជំនួញដែលធ្វើឲ្យក្រុមហ៊ុនទាំងនោះកើតប្រាក់លើសខ្ទង់ពាន់លានដុល្លារគឺរួមមាន វិស័យធនាគារ លក់រាយអចលនទ្រព្យ ការដឹកជញ្ជូន ផលិតកម្ម និង អាហារ និងភេសជ្ជៈ។ ក្រុមហ៊ុនកសិពាណិជ្ជកម្មរបស់សិង្ហបុរីឈ្មោះ Wilmar International នាំមុខគេនៅក្នុងតំបន់ដែលលក់បានច្រើនជាងគេក្នុងតំបន់អាស៊ាន និងឈរនៅលំដាប់លេខរៀងទី ៣ នៅក្នុងតំបន់អាស៊ីបន្ទាប់ពីក្រុមហ៊ុន Alibaba  និងក្រុមហ៊ុន Tencent Holdings របស់ចិន។

ខាងក្រោមនេះជាក្រុមហ៊ុនធំៗទាំង ៦ របស់អាស៊ានដែលមានសមត្ថភាពលក់ និងរកចំណូលបានច្រើនជាងគេប្រចាំឆ្នាំ ២០១៩៖
១. ក្រុមហ៊ុន Wilmar International (សិង្ហបុរី)  លក់បាន ៤៤,៥ ពាន់លានដុល្លារ
២. ក្រុមហ៊ុន Charoen Pokphand Foods (ថៃ) លក់បាន ១៦,៨ ពាន់លានដុល្លារ
៣.ក្រុមហ៊ុន SM Investments (ហ្វីលីពីន) លក់បាន ៧,៩ ពាន់លានដុល្លារ
៤. ក្រុមហ៊ុន Gudang Garam (ឥណ្ឌូណេស៊ី) លក់បាន ៦,៧ពាន់លានដុល្លារ 
៥. ក្រុមហ៊ុន Vingroup (វៀតណាម) លក់បាន ៥,៣ ពាន់លានដុល្លារ 
៦.ក្រុមហ៊ុន Public Bank (ម៉ាឡេស៊ី) លក់បាន ៥ ពាន់លានដុល្លារ។

ទោះបីជាយ៉ាងណាក៏ដោយ បើគេនិយាយពីតម្លៃទីផ្សារ (Market Value) ធនាគារកណ្តាលអាស៊ី (Bank Central Asia) របស់ឥណ្ឌូណេស៊ីមានទំហំធំជាងគេក្នុងតំបន់អាស៊ានដែលមានតម្លៃ ៥២,១ ពាន់លានដុល្លារឯណោះ៕ 

ប្រភព៖ mashable

 

X
5s