ទីក្រុងទាំង ៦ របស់ឥណ្ឌាមានការបំពុលខ្យល់អាក្រក់បំផុតនៅលើពិភពលោក​



រដ្ឋធានីរបស់ប្រទេសឥណ្ឌាគឺជាកន្លែងដែលត្រូវបានគេស្គាល់ច្បាស់បំផុតជាទីកន្លែងល្បីៗមួយចំនួនរបស់ប្រទេសដូចជា Red Fort, India Gate and និង Parliament Buildingជាដើម។ បញ្ហាគឺពួកគេជារឿយៗត្រូវបានលាក់នៅក្នុងភាពអាប់អួរពេញនៃផ្សែងកខ្វក់នៅក្នុងទីក្រុង។

ដូចជាទីក្រុង New Delhi ប្រឈមនឹងការបំពុលបរិយាកាសយ៉ាងអាក្រក់បំផុតទៅលើពិភពលោក បើយោងតាមរបាយការណ៍គុណភាពខ្យល់ពិភពលោក ( World Air Quality Report ) ចុងក្រោយពី IQAir។ 

អង្គការសុខភាពពិភពលោក (WHO) ដែលប៉ាន់ស្មានការបំពុលបរិយាកាសបានអះអាងថាមានមនុស្សប្រមាណ ៤,២ លាននាក់ជុំវិញពិភពលោកដែលកំពុងរស់់នៅក្នុងការបំពុលនេះ ហើយ ៩០%នៃពួកគេក៏កំពុងតែដកដង្ហើមពីខ្យល់ដែលមានគ្រោះថ្នាក់ទាំងនេះផងដែរ។ ចំណែកឯអ្នកស្រាវជ្រាវបាននិយាយថាវាបានសម្លាប់មនុស្សជាង ១ លាននាក់ជារៀងរាល់ឆ្នាំ។ ចំពោះបញ្ហានៃការបំពុលនេះនៅក្នុងទីក្រុង New Delhi គឺបណ្តាលមកពីផ្សែងចេញពីចរាចរណ៍ ហើយត្រូវបានបង្កើតឡើងដោយម៉ាស៊ីនម៉ាស៊ូត និងការដុតឥន្ធន:ផូស៊ីស ឬឈានដល់ការចម្អិនអាហារដោយគ្រួសារដែលមិនសូវមានជីវភាពធូរធារ។ 

បើតាមលោក Giridhar Babu សាស្រ្តចារ្យនៅវិទ្យាស្ថានសុខភាពសាធារណ:ឥណ្ឌាបានប្រាប់ការសែត The Lancet ថាសហគមន៍ក្រីក្របំផុតក៏ងាយរងគ្រោះបំផុតដែរ ព្រោះដោយសារតែការបំពុលពីបរិស្ថានដែលនៅជិតពួកគេមែនទែន ឬនៅកន្លែងធ្វើការគឺទីតាំងឧស្សាហកម្មធំៗ។ ប៉ុន្តែទោះជាយ៉ាងណាប្រទេសឥណ្ឌាបាននឹងកំពុងធ្វើកំណែទម្រង់ថ្មីដើម្បីឲ្យមានការរីកចម្រើននៅក្នុងវិស័យនេះដោយសារផ្នែកមួយនៃកម្មវិធីខ្យល់ស្អាតជាតិរបស់ខ្លួនដែលមានគោលបំណងកាត់បន្ថយកម្រិតបំពុលបរិយាកាសរហូតដល់ ៣០ ភាគរយនៅឆ្នាំ ២០២៤។ ហើយនៅឆ្នាំ ២០២២ ប្រទេសនេះក៏កំពុងតែរៀបចំផែនការអ្វីដែលហៅថាការពង្រីកថាមពលកកើតឡើងវិញធំជាងគេ បំផុតនៅលើពិភពលោក។

ខាងក្រោមនេះជាទីក្រុងទាំង ៦ របស់ឥណ្ឌាដែលពោរពេញដោយខ្យល់កខ្វក់៖

Air pollution

មិនត្រឹមតែចំពោះទីក្រុងទាំង ៦ របស់ប្រទេសឥណ្ឌានោះទេ។ ប្រទេសចិនក៏ជាប្រទេសមួយដែលត្រូវបានបំពុលផងដែរ វាអាចបណ្តាលមកពីមានប្រជាជនច្រើនក៏ថាបាន។ ប៉ុន្តែចំពោះរដ្ឋធានីរបស់ខ្លួនគឺទីក្រុងប៉េកាំងដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានការបំពុលបរិស្ថានបំផុតនៅលើពិភពលោកបែរជាវាបានបោះបង់ចោលចំណាត់ថ្នាក់របស់ IQAir នៃទីក្រុងដែលមានការបំពុលខ្លាំងបំផុតទាំង ២០០ ទៅវិញ ចាប់តាំងពីវាបានធ្វើជាម្ចាស់ផ្ទះអូឡាំពិកក្នុងឆ្នាំ ២០០៨ រួចមក ដែលវាបានត្រូវជំរុញដោយការគ្រប់គ្រងលើឡចំហាយធ្យូងថ្ម និងច្បាប់ដ៏តឹងរឹងលើឧស្សាហកម្ម។

ហើយគេបានអះអាងថាស្តង់ដារបំភាយឧស្ម័នផ្ទាល់ខ្លួនរបស់ចិនសម្រាប់រថយន្តនឹងឆ្លុះបញ្ជាំងពីស្តង់ដារអឺរ៉ុបចុងក្រោយ ហើយឧស្ម័នឌីអុកស៊ីតបានធ្លាក់ចុះ ៨៣% ក្នុងចន្លោះឆ្នាំ ២០១៣ និងឆ្នាំ ២០១៧។ បច្ចុប្បន្ននេះប្រទេសចិនក៏កំពុងវិនិយោគលើថាមពលពន្លឺព្រះអាទិត្យច្រើនជាងប្រទេសដទៃទៀតដែរ ដែលស្មើនឹង ៤៥% នៃការវិនិយោគជាសកលលើថាមពលព្រះអាទិត្យ។ នៅឆ្នាំ ២០២៤ គេរំពឹងថានឹងផលិតថាមពលបានទ្វេដងពីថាមពលព្រះអាទិត្យដូចអាមេរិកដែរ៕

អត្ថបទ ៖ Anthony
ប្រភព ៖ weforum.org

 

X
5s