អាមេរិកគ្រោងចាក់ទឹកប្រាក់ជាង ១លានលានដុល្លារ ជួយស្រោចស្រង់សេដ្ឋកិច្ចខ្លួន ខណៈការផ្ទុះវីរុសកូវីដ១៩​



រដ្ឋបាលលោកត្រាំ កំពុងពិភាក្សាផែនការមួយដែលចំណាយទឹកប្រាក់ប្រមាណ ១,២ (ទ្រីលាន) លានលានដុល្លារអាមេរិក ដោយការធ្វើឡើងនេះគឺក្នុងគោលបំណងដើម្បីបន្ធូរបន្ថយការប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចអាមេរិកខណៈមានជំងឺរាតត្បាតសកល កូវីដ១៩។

Members Of The Coronavirus Task Force Hold Press Briefingប្រភពរូប៖ www.bloomberg.com

លោក Steven Mnuchin រដ្ឋលេខាធិការរតនាគារជាតិ គ្រោងនឹងបោះទឹកប្រាក់ ២៥០ពាន់លានដុល្លារ ជាសែកជូនប្រជាជនអាមេរិកម្នាក់ៗ នៅត្រឹមចុងខែមេសា និងការចេញចេញសែកជាលើកទី២ ដែលមានសរុបទឹកប្រាក់៥០០​ពាន់លានដុល្លារបន្ថែមទៀត ប្រសិនបើមានការអនុម័តពីសភាអាមេរិក។

លោក  Steven Mnuchin  បានមានប្រសាសន៍ក្នុងសេតវិមានថា៖ «ប្រជាជនអាមេរិកត្រូវការសាច់ប្រាក់ឥឡូវនេះ ហើយលោកប្រធានាធិបតីមានគម្រោងផ្ដល់សាច់ប្រាក់ឥលូវនេះ។ ហើយខ្ញុំចង់មានន័យថា នាពេលឥលូវនេះ និងរយៈពេល២សប្ដាហ៍ទៀត។

លោក  Steven បានប្រាប់អ្នកកាសែតទៀតថា នេះជាស្ថានភាពមួយដ៏ធំក្នុងសេដ្ឋកិច្ច ហើយយើងបានធ្វើសេចក្ដីស្នើមួយនៅលើតុដែលត្រូវការទឹកប្រាក់ជាង ១ លានលានដុល្លារសម្រាប់ជួយសេដ្ឋកិច្ចប្រទេស។

រដ្ឋបាលលោកដូណាលត្រាំបានពិភាក្សាគ្នាដំបូងនូវទឹកប្រាក់ ៨៥០ ពាន់លានដុល្លារ ប៉ុន្តែការពិភាក្សាក្រោយមកត្រូវការប្រមាណ ១,២ (ទ្រីលាន) លានលានដុល្លាវិញ ប៉ុន្តែគេមិនទាន់សម្រេចថាទឹកប្រាក់ប៉ុន្មានដែលនឹងត្រូវប្រគល់ជូនប្រជាជនអាមេរិកនោះទេ ប៉ុន្តែមានការចេញសែកជាមួយនឹងទឹកប្រាក់ជាង ១០០០ដុល្លារ។ 

គួរបញ្ជាក់ផងដែរថា ក្នុងសំណើរដែលធ្វើឡើងនោះរួមបញ្ចូលទាំងទឹកប្រាក់ប្រមាណ ៣០០ពាន់លានដុល្លារសម្រាប់កម្ចីអាជីវកម្មខ្នាតតូច ២០០ពាន់លានដុល្លារសម្រាប់មូនិធិលំនឹង (stabilization fund) ២៥០ពាន់លានដុល្លារក្នុងការចំណាយសាច់ប្រាក់ឬសែកចែញជាលើកទី២ ដោយសរុបរួមមានទឹកប្រាក់ប្រមាណ១,២ ពាន់លានដុល្លារអាមេរិក៕

អត្ថបទទាក់ទង៖ អាមេរិកអាចនឹងខាតទឹកប្រាក់ជាង ៣ពាន់លានដុល្លារ ដោយសារការបិទការធ្វើដំណើរពីអ៊ឺរ៉ុប៣០ថ្ងៃ​

 

 

 

X
5s