ថៃគ្រោងបង្កើតមូលនិធិជំរុញឱ្យលំហូរសាច់ប្រាក់ ៣ពាន់លានដុល្លារ ជួយសេដ្ឋកិច្ចក្នុងពេលផ្ទុះកូវីដ១៩
កាលពីថ្ងៃអាទិត្យកន្លងទៅ ថៃបានដាក់ចេញនូវវិធានការណ៍ថ្មីមួយស្តីពីការមូលនិធិគាំទ្រឱ្យមានសន្ទនីយភាព (លំហូរសាច់ប្រាក់) ដែលមានតម្លៃពី ៧០ ទៅ ១០០ ពាន់លានបាត (ស្មើនឹងជាង ៣ពាន់លានដុល្លារ)ដើម្បីកាត់បន្ថយហានិភ័យនៅក្នុងទីផ្សារបំណុល ចំពេលមានការរីករាលដាលនៃការផ្ទុះឡើងនៃវីរុសកូវីដ១៩។ យោងតាមការចុះផ្សាយរបស់ The Bangkok Post។
សហគមន៍ធនាគារថៃ (Thai Bankers’ Association) ធនាគារសន្សំរដ្ឋាភិបាល (The Government Savings Bank) អ្នកផ្តល់សេវាធានារ៉ាប់រង់ និងមូលនិធិប្រាក់សោធននិវត្តន៍រដ្ឋាភិបាល (Insurance Providers and The Government Pension) បានបង្កើតមូលនិធិទឹកប្រាក់ចន្លោះពី ៧០ ទៅ ១០០ពាន់លានបាត ដើម្បីវិនិយោគលើគុណភាព និងសញ្ញាប័ណ្ណសាជីវកម្មថ្មីថ្មោង ដែលអាចពន្យាប័ណ្ណបំណុល។
បន្ថែមលើសពីនេះរបាយការណ៍នេះបាននិយាយថា «វិធានការទាំងនេះត្រូវបានគេរំពឹងថានឹងផ្តល់សាច់ប្រាក់កាន់តែងាយស្រួល ឬសន្ទនីយភាព (Liquidity) និងជួយដល់ដំណើរការធម្មតានៃទីផ្សារហិរញ្ញវត្ថុ និងជួយកសាងទំនុកចិត្តកាន់តែរឹងមាំដល់វិនិយោគិននានា»។ ហើយលោក Veerathai Santiprabhob ទេសាភិបាលធនាគារកណ្តាល (Central Bank Governor) បានប្រាប់សន្និសីទថ្មីមួយនៅឯស្ថាប័នហិរញ្ញវត្ថុនាថ្ងៃអាទិត្យថា “វានៅតែមានភាពរឹងមាំជាមួយនឹងសាច់ប្រាក់បែបងាយស្រួលខ្ពស់ ហើយអាជ្ញាធរនឹងធានាបាននូវសាច់ប្រាក់ងាយស្រួល និងដំណើរការទីផ្សារបំណុល»។
វិធានការណ៍ថ្មីៗ បានធ្វើតាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុក្នុងការកាត់បន្ថយអត្រាការប្រាក់ ដោយផ្អែកលើមូលដ្ឋាន ០,៧៥% នៅក្នុងកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃសុក្រ៕
អត្ថបទទាក់ទង៖ កុំបារម្ភពេករឿងថៃបិទព្រំដែន ព្រោះថាសកម្មភាពពាណិជ្ជកម្មនៅតែមាន គ្រាន់តែថា..
ដោយ៖ Anthony