តើក្រុមហ៊ុនធំៗរបស់អាមេរិកជិត ២០០ផ្លាស់ប្ដូររោងចក្រខ្លួនពី ចិន ទៅឥណ្ឌា មែន?
នេះគ្រាន់តែជាសំណួរដែលទទួលបានការចាប់អារម្មណ៍ពីសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Economic Times ចុះផ្សាយដែលថា ក្រុមហ៊ុនអាមេរិកធំៗប្រមាណជិត ២០០បាននិងកំពុងស្វះស្វែងចង់ផ្លាស់ប្ដូរទីតាំងផលិតកម្មរបស់ខ្លួនពីប្រទេសចិន ទៅប្រទេសឥណ្ឌាវិញ។ ក្រុមហ៊ុនអាមេរិកជាច្រើនបានដាក់ជាសំណួរតាមរយៈ វេទិកាយុទ្ធសាស្ត្រ និងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងឥណ្ឌា (USISPF) ថាតើឥណ្ឌាបង្កើតនូវជម្រើសផ្សេងៗ (alternatives) ប្ដូរពីការវិនិយោគនៅ ចិន មក ឥណ្ឌា វិញដោយរបៀបណា?
បើតាមប្រភពដដែល អះអាងថា មានឱកាសដ៏អស្ចារ្យ (fantastic opportunity) សម្រាប់ ក្រុមហ៊ុនអាមេរិកទាំងអស់នោះ ប្រសិនបើពួកគេបង្កើតនូវជម្រើសថ្មីមួយទៀតជាមួយនឹងមហាយក្សចិន។ ប្រធានវេទិកាយុទ្ធសាស្ត្រ និងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងឥណ្ឌា (US-India Strategic and Partnership Forum-USISPF) លោក Mukesh Aghi បានថ្លែងថា ក្រុមហ៊ុនសហរដ្ឋអាមេរិកបានជជែកអំពីបញ្ហានេះ ដើម្បីបង្កើតជម្រើសថ្មីមួយទៀតលើការវិនិយោគនៅប្រទេសឥណ្ឌា។
លោក Aghi បានបន្ថែមទៀតថា ការផ្ដល់អនុសាសន៍របស់វេទិកា USISPF ចំពោះរដ្ឋាភិបាលថ្មីរបស់ឥណ្ឌា នឹងអាចជួយបង្កើនល្បឿននៃកំណែទម្រង់ និងនាំមកនូវតម្លាភាពក្នុងដំណើរការនៃការសម្រេចចិត្ត។ លោកបានថ្លែងដូច្នេះថា ៖«ខ្ញុំគិតថា វាសំខាន់។ យើងនឹងផ្ដល់នូវគំនិតក្នុងការនាំមកនូវតម្លាភាពនៅក្នុងដំណើរការនេះ និងដើម្បីធ្វើឱ្យមានពិគ្រោះយោបល់ច្រើនឡើង ពីព្រោះពី ១២ទៅ ១៨ខែ យើងនឹងស្វះស្វែងរកក្រុមហ៊ុនអាមេរិកឱ្យពិចារណាទៅលើការសម្រេចចិត្តនេះ មិនថាទម្រង់ជាពាណិជ្ជកម្ម ឬការកិច្ចការទិន្នន័យ (data localization) ដែលចាំបាច់ចំពោះលក្ខខណ្ឌក្នុងស្រុកជាជាងសកលលោក»។
ជាការឆ្លើយតបទៅនឹងរបៀបវារៈដែលមានសម្រាប់រដ្ឋាភិបាលថ្មីរបស់ឥណ្ឌាដើម្បីទាក់ទាញការវិនិយោគថ្មីៗ លោក Aghi បានផ្ដល់យោបល់ថា ក្រុង New Delhi ត្រូវការពន្លឿនការធ្វើកំណែទម្រង់ និងនាំមកនូវតម្លាភាពកាន់តែច្រើនឡើងនៅក្នុងដំណើរការរបស់ខ្លួន និងធ្វើការទំនាក់ទំនងឱ្យបានច្រើនជាងនេះ។
លោកបានថ្លែងផងដែរ អំពីការដាក់ចេញនូវផែនការរបស់រដ្ឋដែលត្រូវមានដំណោះស្រាយលើ បញ្ហាដីធ្លី បញ្ហាពន្ធគយ ដើម្បីវិវឌ្ឍន៍ឥណ្ឌា ឱ្យទៅជាផ្នែកមួយនៃចង្វាក់ផ្គត់ផ្គង់ពិភពលោក (Global Supplied Chain)។ លោកថា ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Free Trade Agreement) គឺជាចំណុចចាំបាច់បំផុតរវាង ឥណ្ឌា និងសហរដ្ឋអាមេរិក។
អត្ថបទពាក់ព័ន្ធ៖
- ស្ងាត់ៗឥណ្ឌាហក់មកលេខរៀងទី៥ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោក
- បុរសឥណ្ឌាម្នាក់ជា Super-spreader ធ្វើឱ្យមនុស្ស ៤ម៉ឺននាក់ត្រូវធ្វើចត្តាឡីស័ក្តិបុរសឥណ្ឌាម្នាក់ជា Super-spreader ធ្វើឱ្យមនុស្ស ៤ម៉ឺននាក់ត្រូវធ្វើចត្តាឡីស័ក្តិ
បញ្ហាដែលកំពុងបង្កក្ដីបារម្ភសម្រាប់ឥណ្ឌានោះគឺ តម្លៃទំនិញរបស់ចិនធូរថ្លៃ ដូច្នេះទាល់តែមានពាណិជ្ជកម្មសេរី ឥណ្ឌា អាមេរិក ទើបអាចបញ្ចប់បញ្ហានេះបានតាមរយៈរបាំងសេដ្ឋកិច្ចមួយចំនួន។ យ៉ាងណា ខាង វេទិកាយុទ្ធសាស្ត្រ និងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងឥណ្ឌា បាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក ដើម្បីរៀបចំឯកសារដាក់ទៅរដ្ឋាភិបាលឥណ្ឌា។
បើតាម វេទិកាយុទ្ធសាស្ត្រ និងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងឥណ្ឌា ដដែល ឱ្យដឹងផងដែរថា រយៈពេល ៤ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនដែលជាសមាជិករបស់ខ្លួនវិនិយោគនៅឥណ្ឌាក្នុងទំហំទឹកប្រាក់ប្រមាណតែ ៥០ពាន់លានដុល្លារប៉ុណ្ណោះ៕
ដោយ៖ រតនៈវិភូ