​​បច្ចុប្បន្ន​ភាព​នៃ​ទំហំ​ខាត​បង់​សេដ្ឋកិច្ច​ពិភពលោកដោយ ADB៖ កើន​ដល់​ ៤,១​ទ្រីលាន​ដុល្លារ​​



ការ​ប្រកាស​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​ឱ្យ​ដឹង​ថា​ ​ការ​រាតត្បាត​នៃ​វីរុស​កូវីដ​១៩​ នឹង​បង្ក​ការ​ខាតបង់​ដល់​សេដ្ឋកិច្ច​សកលលោក​ប្រមាណ​ ៥%​ ដែល​ស្មើ​នឹង​ ៤,១​ទ្រីលាន​ (១០០​ពាន់​ពាន់) លាន​ដុល្លារ​​ផ្អែក​ទៅ​លើ​ទំហំ​នៃ​ការ​រីក​រាល​ដាល​នៅ​ទូទាំង​ពិភពលោក​ជា​ពិសេស​បណ្ដា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច។ ​

ប្រសិន​បើ​ការ​បិទ​ខ្ទប់​ប្រទេស​ខ្លី​ នោះ​ទំហំ​សេដ្ឋកិច្ច​ខាតបង់​ត្រឹម​តែ​ ២​​ទ្រីលាន (២​ពាន់​ពាន់) លាន​ដុល្លារ​ឬ​ស្មើ​នឹង​ ២,%​ នៃ​ធាតុ​ចេញ​ (output) របស់​ពិភពលោក​ទាំង​មូល​ខណៈ​ប្រទេស​ចិន​ នឹង​ខាត​បង់​ប្រមាណ​ ៣៦%​នៃ​ទំហំ​ខាត​បង់​សរុប​ទាំង​អស់។

លោក​ Yasuyuki Sawada ​ប្រធាន​សេដ្ឋ វិទូ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB ​បាន​អះអាង​ថា​ ​ការ​រាតត្បាត​នៃ​កូវីដ​១៩​ នឹង​អូស​បន្លាយ​យូរ​ជាង​ការ​រំពឹង​ទុក​នា​ពេល​បច្ចុប្បន្ន​ ដូច្នេះ​​ លទ្ធភាព​នៃ វិបត្តិ​ចលាចល​​ហិរញ្ញវត្ថុ​ និង​​ និង​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ (severe financial turmoil and financial crises) ​មិន​អាច​កំណត់​បាន​នោះ​ឡើយ។


ប្រភព៖ Bloomberg

ត្រឹម​តែ​ថ្ងៃ​ទី​៦​ មីនា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​វាយ​តម្លៃ​ថា​ ទំហំ​ខាត​បង់​សេដ្ឋកិច្ច​តែ​ ៣៤៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ហើយ​សេដ្ឋ វិទូ​ខ្លះ​ទៀត​​ថា​ មាន​ទំហំ​តែ​ជាង​ ២ទ្រីលាន​ដុល្លារ​ (មក​ដល់​ពាក់​កណ្ដាល​ខែមីនា)​ តែ​​មក​ដល់​ពេល​ដែល​វីរុស​នេះ​វាយ​លុក​ដែនដី​ជាង​ ២០០​មក​ ទំហំ​នេះ​ត្រូវ​បាន​វាយ​តម្លៃ​កើន​ដល់​ ៤​ទ្រីលាន​ដុល្លារ៕​

ដោយ៖ រតនៈវិភូ
ប្រភព៖ Bloomberg និង​ ADB 

​​​​

X
5s