កម្ពុជាអនុវត្តន៍ «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់ SME ទំហំមូលនិធិ ១០០លានដុល្លារ»
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា បានប្រកាសដាក់ចេញគម្រោងជួយដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលមានឈ្មោះថា «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម» ចាប់អនុវត្តន៍ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះតទៅ។ គម្រោងនេះមានទឹកប្រាក់ប្រមាណ ១០០លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម នេះមានគោលដៅផ្ដល់នូវឥណទានមានការប្រាក់ទាប ដើម្បីជំរុញ ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពរួមមាន៖
-
ផ្នែកកម្មន្តសាលនិងសិប្បកម្មសម្រាប់ជំនួសឱ្យការនាំ ចូលបម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម
-
មូលនិធិក្រោមគម្រោងសហហិរញ្ញប្បទាននេះមានទំហំទឹកប្រាក់ ១០០លានដុល្លារដែលជាការផ្ដល់សហហិរញ្ញប្បទានរវាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ធ.ស.ក) និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម)។
-
គ្រឹះស្ថានហិញ្ញវត្ថុដែលចូលរួមក្នុងគម្រោងនេះ មានទាំងអស់ ៣៣ក្នុងនោះមានធនាគារពាណិជ្ជចំនួន ២៣ ធនាគារឯកទេស ២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ២។
-
សហគ្រាសធុនតូច និងមធ្យមដែលមានតម្រូវការឥណទានអាចដាក់ពាក្យស្នើសុំឥណទានក្រោមគម្រោងនេះបាននៅតាមគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមណាមួយ ដោយគោរពតាមលក្ខខណ្ឌរបស់គម្រោងសហហិរញ្ញប្បទាន និងលក្ខខណ្ឌឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមនីមួយៗ។
- ដើម្បីទទួលបានឥណទាន សហគ្រាសធុនតូច និងមធ្យម ត្រូវបំពេញលក្ខខណ្ឌកំណត់ដូចបង្ហាញលម្អិតខាងក្រោម៖
ដោយ៖ រតនៈវិភូ