កុំប្រហែសឲ្យសោះ! វីរុសកូវីដ ១៩ អាចរស់នៅលើម៉ាស់របស់អ្នកលើសមួយសប្តាហ៍​



តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញបានរកឃើញថា វីរុសកូរ៉ូណា ឬកូវីដ ១៩ អាចរស់នៅលើដែកនិងប្លាស្ទិកលើសពី ៤ថ្ងៃ ប៉ុន្តែវាអាចរស់នៅលើម៉ាសរបស់អ្នកបន្ទាប់ពីពាក់រួចលើសមួយសប្តាហ៍ នេះជាការស្រាវជ្រាវពីសាកលវិទ្យាល័យហុងកុង (HKU)។

អត្ថបទទាក់​ទង៖ ការពារកូវីដ អ្នកបើកបរ និងអ្នករួមដំណើរតាមឡានឈ្នួល/តាក់ស៊ី ត្រូវធ្វើតាមការណែនាំនេះ​

ក្រុមអ្នកស្រាវជ្រាវបានចេញសេចក្តីប្រកាសនៅលើទស្សនាវដ្តីផ្នែកវេជ្ជសាស្ត្រ The Lancet កាលពីថ្ងៃព្រហស្បតិ៍ដោយបញ្ជាក់យ៉ាងច្បាស់ថា SAR-CoV-2 និង COVID-19 ជាវីរុសដែលអាចចម្លងពីតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ និងការប៉ះពាល់វត្ថុមួយចំនួនដែលវីរុសនោះអាចរស់នៅបាន។ ការសិក្សាក៏បានបញ្ជាក់ដែរថា វីរុសនេះអាចរស់នៅលើក្រដាសព្រីន និងក្រដាសជូតមាត់ក្នុងរយៈពេលតិចជាង ៣ ម៉ោង អាចរស់នៅលើឈើ ក្រណាត់ (សំលៀកបំពាក់) ឬ សំលៀកបំពាក់របស់គ្រូពេទ្យនៅក្នុងមន្ទីរពិសោធន៍ (standard cotton laboratory jacket) តិចជាង ២ថ្ងៃ។ ដោយឡែកនៅលើកញ្ចក់ ក្រដាសប្រាក់ វីរុសនេះអាចនៅបានជាងពីរថ្ងៃ ឯនៅផ្លាស្ទិចនិងដែកអ៊ីណុក មេរោគនេះអាចរស់នៅបានចាប់ពី ៤ ទៅ ៧ ថ្ងៃ។

អត្ថបទទាក់​ទង៖ អ្នកជាសះស្បើយកើនឡើងដល់ ៥៣នាក់ហើយ ពិសេសគ្មានអ្នកឆ្លងទេថ្ងៃនេះ​

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាកម្រិតនៃការចម្លងវីរុសនៅលើផ្ទៃម៉ាសដែលអ្នកបានពាក់រួចហើយ (ប្រភេទ Surgical face Mask) លើសពីមួយសប្តាហ៍។ ជាមួយគ្នានេះដែរលោក Peiris ដូចជាអ្នកស្រាវជ្រាវបាននិយាយថា៖ «នេះជាមូលហេតុដែលសំខាន់មួយក្នុងការដែលយើងហាមឃាត់អ្នកមិនឲ្យប៉ះពាល់លើផ្ទៃម៉ាសដោយដៃរបស់អ្នកផ្ទាល់ (បន្ទាប់ពីពាក់រួច) ព្រោះមានលទ្ធភាពខ្ពស់ក្នុងការចម្លងរោគនៅពេលដែលអ្នកយកដៃដែលកខ្វក់ទើបនឹងប៉ះម៉ាស់ ទៅប៉ះលើមុខភ្នែកក៏ដូចជាច្រមុះរបស់អ្នក»។  

អត្ថបទទាក់​ទង៖ ពិភពលោក​កាន់​តែ​ធ្ងន់ធ្ងរ​ហើយ! ​១,២​លាន​​​ករណី និង ​៦៦​ពាន់​នាក់ស្លាប់

ទន្ទឹមគ្នានេះក្រុមអ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក (CDC) ក៏បានធ្វើការបញ្ជាក់អំពីអាយុកាលនៃការរស់នៅរបស់វីរុសកូវីដ ១៩ នៅលើវត្ថុនានាដែរថា វាអាចរស់នៅលើប្លាស្ទិកនិងដែកថែបក្នុងរយៈពេល ៧២ ម៉ោង តែវាមិនអាចរស់នៅលើស្ពាន់បានលើសពី ៤ ម៉ោង និងក្រដាសកាតុងលើសពី ២៤ ម៉ោងនោះឡើយ។

សម្រាប់ការស្រាវជ្រាវដែលរកឃើញដោយសាកលវិទ្យាល័យហុងកុងនេះក៏បានបន្ថែមដែរថា៖ «មនុស្សគ្រប់គ្នាគួរតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនដោយមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលនាំរបស់របរគ្រឿងទេសនានាចូលក្នុងផ្ទះរបស់ពួកគេ។ ក្នុងការក្រើនរំលឹកនោះពួកគេបានសរសេរថា៖ «ប្រសិនបើអ្នកចង់ការពារខ្លួនរបស់អ្នកគឺត្រូវរក្សាអនាម័យឱ្យបានល្អគ្រប់ពេលវេលា លាងដៃឱ្យបានស្អាតជានិច្ច កុំព្យាយាមប៉ះមុខរបស់អ្នក ច្រមុះ មាត់ ឬភ្នែកនៅពេលដែលរបស់អ្នកកខ្វក់។ បើអ្នកត្រូវចេញទៅខាងក្រៅដើម្បីទិញរបស់របរ អ្នកត្រូវសម្អាតវាឱ្យបានស្អាតមុនពេលយករបស់ទាំងនោះចូលក្នុងផ្ទះបាយ រកការធ្វើបែបនេះគឺជាកត្តាសំខាន់បំផុតក្នុងការសម្លាប់មេរោគនិងកាត់បន្ថយការឆ្លងរាលដាលបានយ៉ាងល្អ»។

អត្ថបទទាក់​ទង៖ កម្ពុជា​​​អនុវត្តន៍​ «គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​​ SME ​ទំហំ​​​មូលនិធិ​​ ១០០​លាន​ដុល្លារ​»​​

ដោយ៖ យ៉ាយ៉ា

 

X
5s