អ្នកជំនាញចិនកំពុងធ្វើបារម្ភពីការផ្ទុះជាថ្មីនៃកូវីដ ១៩
យោងតាមការចេញផ្សាយពីគេហទំព័រ Nature បានឲ្យដឹងថា អ្នកវិទ្យាសាស្រ្តកំពុងប្រញាប់ប្រញាល់ធ្វើការប៉ាន់ស្មាន និងសិក្សាបន្ថែមទៅលើអ្នកដែលមានរោគសញ្ញាស្រាល ឬគ្មានសញ្ញាណាមួយពីការឆ្លងវីរុសកូវីដ ១៩ ព្រោះតាមការដឹកនាំនិងការស្រាវជ្រាវ កាលពីពេលថ្មីៗនេះបានបង្ហាញថា ៦០ ភាគរយនៃអ្នកដែលបានឆ្លងវីរុសកូវីដ ១៩ គ្មានបញ្ចេញអាការៈឬរោគសញ្ញាគួរឲ្យកត់សម្គាល់ណាមួយឡើយ និងមួយចំនួនគឺមានអាការៈស្រាលតែប៉ុណ្ណោះ។
អត្ថបទទាក់ទង៖ កុំប្រហែសឲ្យសោះ! វីរុសកូវីដ ១៩ អាចរស់នៅលើម៉ាស់របស់អ្នកលើសមួយសប្តាហ៍
ហេតុផលតែនេះវាបានធ្វើអោយពួកគេកាន់តែព្រួយបារម្ភជាការដែលអាចផ្ទុះឡើងវិញម្ដងទៀតនៃវីរុសកូវីដ ១៩នេះក្នុងប្រទេសរបស់ខ្លួន (ចិន)។ អ្នកជំនាញចិន ក៏ដូចជាអ្នកវិទ្យាសាស្ត្រមកពីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ក៏បានរកឃើញបន្ថែមដែរថា ១៤ ភាគរយនៃអ្នកជំងឺដែលបានជាសះស្បើយពីកូវីដក្រោយចេញពីមន្ទីរពេទ្យ គឺទទួលបានតែលទ្ធផលវិជ្ជមានឡើងវិញ ហើយក្នុងនោះភាគច្រើនគឺជាមនុស្សដែលមានវ័យក្មេង (young people)។ លោក Michael Osterholm ប្រធានគ្រប់គ្រងនៅសាកលវិទ្យាល័យ University of Minnesota ផ្នែកស្រាវជ្រាវជំងឺឆ្លង បានលើកឡើងថា៖ «ការដែលយើងត្រូវសិក្សាស្វែងយល់ពីសមាមាត្រនៃអ្នកដែលគ្មានអាការៈ (asymptomatic) ឬអ្នកដែលមានអាការៈស្រាលលើករណីកូវីដ ១៩ គឺពិតជារឿងសំខាន់ណាស់ ព្រោះវាអាចជួយជំរុញនូវការស្វែងរកវិធីសាស្ត្រកាត់បន្ថយការរាលដាលបាន។ លោកបានបញ្ជាក់ទៀតថា ក្រុមមនុស្សទាំងនេះគឺជាអ្នក ឬជាភ្នាក់ងារចម្លងលាបមុខបំផុត ហើយក៏អាចធ្វើឲ្យករណីផ្ទុះលើកទី ២ កើនឡើងខ្លាំងដូចគ្នាដែរ»។
អត្ថបទទាក់ទង៖ ធ្លាប់ជាអ្នកផ្តួលហ្គាដាហ្វី តែពេលនេះ Mahmoud Jibril ត្រូវស្លាប់ដោយសារ COVID-19
ករណីដែលមិនបានរកឃើញ ឬមិនអាចការពារបាន
លោកវេជ្ជបណ្ឌិត Wu Tangchun អ្នកជំនាញផ្នែកសុខភាពសាធារណៈនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកទេសនៅ Huazhong បានមានប្រសាសន៍ថា៖ «តាមការប៉ាន់ស្មានរបស់ពួកយ៉ាងហោចណាស់មនុស្ស ៦០%ដែលបានឆ្លង ពួកគេបានចម្លងទៅអ្នកដទៃទាំងដែលមិនទាន់បានតែធ្វើតេស្ត ជាហេតុនាំឲ្យចំនួនអ្នកឆ្លងកាន់តែកើនឡើង» ហើយនេះជាការសិក្សាពីមូលហេតុដែលរាលដាលយ៉ាងលឿននៅខេត្តហ៊ូប៉ី ប្រទេសចិន។
អត្ថបទទាក់ទង៖ ផលិតផលវៀតណាម កំពុងអង្រួនចិត្តនិងទទួលបានការពេញនិយមនៅសហរដ្ឋអាមេរិក
ដោយសារតែកត្តាបែបនេះទើបបណ្ដាប្រទេសនានានៅលើពិភពលោកបានសម្រេចធ្វើការបិទប្រទេស ឬបិទទីក្រុង (lockdown) ដូចជាចិត្តវិធានការផ្សេងៗដើម្បីទប់ស្កាត់ការរីករាលដាល និងទាមទារឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុត។ ជាក់ស្ដែងអ្នកទៅមើលប្រទេសហ្វីលីពីនដែលបានដាក់បំរាមយ៉ាងដាច់អហំការទៅលើអ្នកដែលបំពានច្បាប់នោះ គឺមានបុរសម្នាក់ត្រូវបានបាញ់សម្លាប់ចោលបន្ទាប់ពីធ្វើការបំពានលើច្បាប់នៃការទប់ស្កាត់កូវីដ ១៩៕
អត្ថបទទាក់ទង៖ វេជ្ជបណ្ឌិតជំនាញ: មនុស្សវ័យក្មេងភាគច្រើនមានតេស្តវិជ្ជមានលើកទី ២ ក្រោយជាសះស្បើយពី COVID
ដោយ៖ យ៉ាយ៉ា