ហេតុអ្វីចិននៅតែខ្លាំងក្នុងការស្តារសេដ្ឋកិច្ចបន្ទាប់ពីរងការញាំញីពី COVID?​



សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងមានការកើនឡើងនៅឆ្នាំនេះ ហើយចិនពេលនេះកំពុងបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការបង្កើតការងារស្ទើរទ្វេរជាពីរ ក៏ដូចជាសកម្មភាពពាណិជ្ជកម្មរបស់ខ្លួនដែលកំពុងបង្ហាញពិភពលោកថាសេដ្ឋកិច្ចខ្លួនកំពុងងើបរើបឡើងវិញខ្លាំង។

ផ្ទុយពីអាមេរិក ដែលសេដ្ឋកិច្ចរបស់មហាអំណាចមួយនេះកំពុងធ្លាក់ចុះ ហើយម្ចាស់ជើងឯកនៃពាណិជ្ជកម្មសេរីនិងការវិនិយោគ ពេលនេះកំពុងជួបភាពខ្វះខាតនិងហាក់ផុងខ្លួនជាមួយ COVID។

អត្ថបទទាក់ទង៖ ចិនរឹតត្បឹតការសិក្សាស្រាវជ្រាវទាំងឡាយណាទាក់ទងនឹងប្រភពវីរុសកូរ៉ូណា​

ជាការឆ្លើយតបទៅនឹងផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាល និងស្ថាប័នពហុភាគីចំពោះវិបត្តិសេដ្ឋកិច្ចពាក់ព័ន្ធទៅនឹងការញាំញីនៃកូវីដ ១៩ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគេចិនអាចគ្រប់គ្រងលើស្ថានការណ៍ដ៏អាក្រក់ទាំងនោះបាន។ ចិនគឺជាប្រទេសដំបូងគេលើពិភពលោកដែលធ្វើការបិទប្រទេស lockdown ជាហេតុធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចមានការថយចុះ រឿងដែលអាក្រក់នោះមនុស្សជាច្រើនត្រូវបានរងផលប៉ះពាល់ពីការឆ្លង និងបាត់បង់ជីវិតដោយសារកូវីដ ១៩។ ប៉ុន្តែគិតត្រឹមពេលនេះការគំរាមកំហែងផ្នែកសេដ្ឋកិច្ច គឺចិនអាចគ្រប់គ្រងបានហើយក៏ចាប់ផ្ដើមធ្វើឱ្យពាណិជ្ជកម្មរបស់ខ្លួនមានសកម្មភាពឡើងវិញ ខណៈដែលប្រទេសនៅក្នុងតំបន់អាស៊ី នូវបញ្ហាមួយចំនួនកំពុងជួបការលំបាក។ ក្នុងន័យនេះចិនអាចនឹងឃើញជាអ្នកនាំមុខលើសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post កាលពីថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២០ កន្លងទៅ។

អត្ថបទទាក់ទង៖ IMF៖ ដោយសារ COVID-19 កំណើនសេដ្ឋកិច្ចថៃមានការធ្លាក់ចុះ -៦,៧ភាគរយ​

បើយើងងាកទៅសហរដ្ឋអាមេរិកវិញ លោកប្រធានាធិបតី Donald Trump បានប្រកាសថានឹងបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២០ នេះ ទោះបីជាការឆ្លងរាលដាលកូវីដ ១៩ កំពុងបន្តកើនឡើងនៅក្នុងប្រទេសរបស់ខ្លួនក្តី។ ទោះបីក្រុមអ្នកជំនាញផ្នែកសុខភាពជាច្រើនបានធ្វើការព្រមានពីការរីករាលដាលនេះកាន់តែខ្លាំងក៏ដោយ ហើយអ្នកជំនាញក៏បានលើកឡើងថាការគ្រងបានសេដ្ឋកិច្ចឡើងវិញនេះនឹងបង្កជាហានិភ័យថ្មីៗបន្ថែមទៀត ប្រធានាធិបតីរូបនេះមិនស្ដាប់ដោយសារមិនអាចឃើញសេដ្ឋកិច្ចរបស់អាមេរិកមានការធ្លាក់ចុះ ហើយ Donald Trump ចង់ធ្វើឱ្យមានការងើបឡើងវិញផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេស នេះបើតាមការលើកឡើងពីសារព័ត៌មាន CCN។

អត្ថបទទាក់ទង៖ សហរដ្ឋ​អាមេរិក​ប្រកាស​ពី​ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ​ឆាប់ៗ!​

ហេតុអ្វីបានជាចិនហេតុអាចក្លាយជាអ្នកនាំមុខផ្នែកសេដ្ឋកិច្ច ហើយនៅមុខសហរដ្ឋអាមេរិក?

មានហេតុផលពីរដែលនាំឲ្យចិនក្លាយជាអ្នកឈានមុខគេនៅក្នុងពិភពលោក៖ 

ទី១៖ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានធ្វើការព្យាករណ៍ពីការកើនឡើងសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗក្នុងពិភពលោក ដោយបង្ហាញថាសេដ្ឋកិច្ចចិនអាចមានការកើនឡើង ១,២ ភាគរយ ខណៈដែលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងមានការធ្លាក់ចុះប្រមាណជា ៥,៩ភាគរយ។ 

ទី ២៖ ប្រទេសចិនកំពុងតែរៀបចំផែនការយុទ្ធសាស្ត្រក្រោយពេលជួបវិបត្តិធ្ងន់ធ្ងរដោយសារកូវីដ ១៩ ខណៈដែលសហរដ្ឋអាមេរិកកំពុងខ្វះខាតលើការត្រៀមផែនការដូចខ្លួន។ ជាងនេះទៅទៀត ចិនមិនបានព្រងើយកន្តើយពីការបង្កើតសកម្មភាពពាណិជ្ជកម្ម និងការងារនៅក្នុងប្រទេសរបស់ខ្លួនជាពិសេសលើវិស័យសេវាកម្ម ហើយនេះគឺជាចំណុចសំខាន់បំផុតក្នុងការស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ 

អត្ថបទទាក់ទង៖ ​IMF ព្យាករណ៍ថា៖ សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់ចុះ​​ -១,៦​​​​​​​%​ឆ្នាំ​២០២០

ការដែលចិនដាក់ចេញនៅសកម្មភាពពាណិជ្ជកម្មការងារទាំងនេះ ដោយសារហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មរបស់ខ្លួនត្រូវបានបំផ្លាញនឹងជាប់គាំងព្រោះកូវីដ ចំណែកឯផលិតផលក្នុងស្រុកសរុបពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្មជាសកលមានការធ្លាក់ចុះធ្ងន់ធ្ងរជាងវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ ២០០៨ ទៅទៀត។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post។

នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិលោកស្រី Kristalina Georgieva បានមានប្រសាសន៍ថា ការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ បានវាយប្រហារសេដ្ឋកិច្ចពិភពលោកហើយស្ថិតនៅក្នុងស្ថានភាពដ៏ផុយស្រួយបំផុត ហើយវាក៏បង្កជាភាពតានតឹងផ្នែកជម្លោះពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក រួមទាំងគោលនយោបាយនិងលក្ខខណ្ឌភូមិសាស្ត្រនយោបាយផងដែរ។ 

អត្ថបទទាក់ទង៖ ​ប្រទេស​ជាង​ ៩០​ស្នើ​សុំ​ជំនួយ​​បន្ទាន់​ពី​ IMF ​និង​ ៦០​ប្រទេស​ខ្ចី​ពី​ធនាគារ​ពិភពលោក​​

ជាមួយគ្នានេះផងដែរអង្គការពាណិជ្ជកម្មពិភពលោក ក៏បានព្យាករណ៍ពីការធ្លាក់ចុះនៅតម្លៃពាណិជ្ជកម្មសាកលដែលអាចនឹងមានការធ្លាក់ចន្លោះពី ១៣ ទៅ ៣២ភាគរយ ហើយការធ្លាក់ចុះនេះទំនងជាធ្ងន់ធ្ងរជាងវិបត្តិហិរញ្ញវត្ថុពិភពលោកទៅទៀត។ ការជាប់គាំងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនីមួយលើពិភពលោកនៅពេលនេះ ត្រូវបានអង្គការពាណិជ្ជកម្មពិភពលោកចាត់ទុកថាវាអាចនឹងបង្កជាវិបត្តិសេដ្ឋកិច្ចដ៏ធំធេងសម្រាប់ពិភពលោក៕

អត្ថបទទាក់ទង៖ NBC ស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធឥណទានដល់ចុងឆ្នាំ ២០២០

ដោយ៖ យ៉ាយ៉ា

 

X
5s