COVID-19 បណ្តាល​ឲ្យ​កំណើនប្រជាជនអូស្រ្តាលីធ្លាក់ចុះ និងជះ​ឥទ្ធិ​ពល​ខ្លាំងដល់សេដ្ឋកិច្ច​



រដ្ឋាភិបាលប្រទេសអូស្ត្រាលីកាលពីថ្ងៃច័ន្ទបាននិយាយថា កំណើនប្រជាជនរបស់អូស្ដ្រាលីទំនងជាមានការថយចុះពាក់កណ្ដាលនៅឆ្នាំក្រោយ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ ព្រោះមានការធ្លាក់ចុះនៃការធ្វើអន្តោប្រវេសន៍ស្របច្បាប់ចូលទៅក្នុងប្រទេសរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃច័ន្ទទី ៤ ខែឧសភា ឆ្នាំ២០២០។

មន្ត្រីក្រសួងប្រជាជនរបស់ប្រទេសអូស្ត្រាលីលោក Alan Tudge មិនប្រាប់ទៅវិទ្យុ ABC ថាវានឹងជះឥទ្ធិពលខ្លាំងទៅដល់សេដ្ឋកិច្ច ហើយវាក៏សំខាន់ណាស់ដែរជះឲទ្ធិពលអវិជ្ជមានក្នុងការចូលរួមលើកកម្ពស់ផលិតភាពការងារ។ រតនាគាររបស់ប្រទេសអូស្ត្រាលីបានធ្វើការបានប្រមាណថា ការធ្វើអន្តោប្រវេសន៍ពីក្រៅប្រទេសចូលមកក្នុងប្រទេសអូស្ត្រាលីមានធ្លាក់ចុះប្រមាណជា ៨៥% គិតទៅលើឆ្នាំសារពើពន្ធ ២០២០-២០២១។ ជាមួយគ្នានេះដែរលោក Tudge បានឲ្យដឹងថា ចំនួនប្រជាជនក្នុងប្រទេសអូស្រ្តាលីមានការកើនឡើងប្រហែល ១,៦% ក្នុងមួយឆ្នាំសម្រាប់មួយទសវត្សរ៍ចុងក្រោយនេះ ក្នុងនោះប្រមាណ ៦០% ជាការធ្វើអន្តោប្រវេសន៍ស្របច្បាប់ចូលទៅក្នុងប្រទេសអូស្ត្រាលី។ 

ខណៈនៃការធ្វើអន្តោប្រវេសន៍មានកម្រិតខ្ពស់ វាគឺជាធាតុផ្សំសំខាន់នៃកំណើនសេដ្ឋកិច្ចដែលធ្វើឲ្យប្រទេសអូស្ត្រាលីបំបែកកំណត់ត្រាក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីនេះ គេសង្កេតឃើញថាមានមានកំណើននៃប្រតិកម្មមួយចំនួនទៅលើអ្នកចំណូលថ្មីនេះ។ ភាគច្រើនជាអ្នកជំនួយថ្មីបានធ្វើដំណើរទៅកាន់ទីក្រុងធំៗដូចជា ទីក្រុងស៊ីដនី ទីក្រុងមែលប៊ន ជាដើម ហើយមានការកំពុងតែបានកើតឡើងជាបន្តបន្ទាប់ថា កំណើនប្រជាជនកំពុងកាត់បន្ថយនូវគុណភាពជីវិតប្រចាំថ្ងៃរបស់ពួកគេ (quality of everyday life) ដែលបង្កើតបានជាការកកស្ទះចរាចរណ៍ បញ្ហាមួយចំនួនលើហេដ្ឋារចនាសម្ព័ន្ធ និងការជំរុញឱ្យមានការកើនឡើងនូវតម្លៃផ្ទះ។

ចំណែកឯលោកស្រី Kristina Keneally អ្នកនាំពាក្យផ្នែកលំនៅឋានបានអំពាវនាវឲ្យមានការកាត់បន្ថយចំនួនអ្នកធ្វើអន្តោប្រវេសន៍ចូលទៅប្រទេសអូស្ត្រាលីបន្ទាប់ពីមានការឆ្លងរាលដាលកូវីដ ១៩។ លោកស្រីក៏បានបន្តថា ដោយផ្អែកទៅលើប្រវត្តិសាស្ត្ររបស់ប្រទេសការធ្វើអន្តោប្រវេសន៍បានជម្រុញឱ្យមានការរងផលប៉ះពាល់នៃអ្នកក្នុងស្រុក។ 

នៅក្នុងចំណុចនេះដែរលោក Tudge ក៏បាននិយាយដែរថា មានដូចជាលឿនទេក្នុងការនិយាយថា ប្រទេសអូស្ត្រាលីនឹងធ្វើការព្រំដែនរបស់ខ្លួនឡើងវិញ៕

 

X
5s