COVID៖ ថៃត្រូវការអ្នកស្ម័គ្រចិត្ត ៥០០០នាក់ សាកល្បងវ៉ាក់សាំង ខណៈខ្លួនកំពុងចូលប្រកួតប្រជែងការផលិត​



ប្រទេសថៃកំពុងចូលរួមប្រណាំងប្រជែងជាមួយបណ្ដាប្រទេសផ្សេងទៀតលើពិភពលោក ក្នុងការផលិតវ៉ាក់សាំងសម្រាប់ការពារកូវីដ ១៩ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN។

ដំណើរការនៃ National Primate Research Center របស់ប្រទេសថៃបាននិងកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងទៅលើសត្វស្វា បន្ទាប់ពីបានតេស្តលើកណ្តុរតែមិនទទួលជោគជ័យ។ ថ្នាក់ដឹកនាំជាន់ខ្ពស់ឧតម្តសិក្សានៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងនវានុវត្ត លោក  Suvit Maesincee បានប្រាប់ទៅកាសែត Bangok Post ថារដ្ឋាភិបាលសង្ឃឹមថានឹងចាប់ផ្តើមធ្វើតេស្តសាកល្បងវ៉ាក់សាំងការពារកូវីដ ១៩ ដែលផលិតក្នុងស្រុក លើមនុស្សមុនដំណាច់ឆ្នាំនេះ។

ចុចអាន៖ កំពុងបារម្ភករណីរលកទី២ តែ​ក្លឹប​កំសាន្ត​ពេល​រាត្រី​នៅ​ចិន​ហាក់មាន​សកម្មភាព​អ៊ូ​អរ​​

យោងតាមការចេញផ្សាយពីកាសែត Bangkok Post កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវគ្រោងជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៥ ០០០នាក់សម្រាប់ការតេស្តវ៉ាក់សាំងការពារកូវីដ ១៩ (ដំណាក់កាលតេស្តលើមនុស្ស) ហើយរំពឹងថានឹងចាប់ដំណើរការនៅចុងឆ្នាំនេះ ដោយត្រូវរងចាំរយៈពេល ៣ ខែបន្ទាប់ពីការពិសោធន៍លើសត្វស្វា។ លោក Suvit Maesincee បានថ្លែងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅថា៖ «បើការតេស្តវ៉ាក់សាំងរបស់យើងទៅលើសត្វស្វាទទួលបានលទ្ធផលជោគជ័យ យើងនឹងចាប់ផ្តើមចូលដល់ដំណាក់កាលតេស្តលើមនុស្សនៅចុងខែសីហាខាងមុខ»។ 

ចុចអាន៖ វិធីសាស្ត្រ ៧យ៉ាងព្យាបាលការថប់បារម្ភអំឡុងជំងឺរាតត្បាតកូវីដ១៩​

វេជ្ជបណ្ឌិត Kiat Rakrungtham នាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍សាកលវិទ្យាល័យជូឡាឡុងកនបាននិយាយកាលពីម្សិលមិញថា ប្រសិនបើការសាកល្បងទទួលបានជោគជ័យក្រុមអ្នកស្រាវជ្រាវនឹងប្រើអង្គបដិប្រាណដែលអាចប្រើបានពីសត្វទាំងនេះដើម្បីផលិតវ៉ាក់សាំង ១០ ០០០ដូស សម្រាប់ដំណាក់កាលសាកល្បងលើមនុស្ស។ «វានឹងអាចចាប់ផ្តើមតេស្តលើមនុស្ស ដោយយើងត្រូវការយ៉ាងតិចមនុស្ស ៥ ០០០នាក់ដើម្បីចូលរួម ហើយពួកគេម្នាក់ៗនឹងទទួលការចាក់តេស្តចំនួន ២ដង» វេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់។ លោកបានបញ្ជាក់បន្ថែមថា រោងចក្រនៅខាងប្រទេសកាណាដានឹងចុះកុងត្រាលើការផលិតវ៉ាក់សាំងនេះ ខណៈដែលវាជោគជ័យឈានដល់ដំណាក់កាលសាកល្បងលើមនុស្សហើយតាមការគ្រោងគឺនៅក្នុងខែតុលាខាងមុខ។ លើសពីនេះ វេជ្ជបណ្ឌិតក៏បានបញ្ជាក់ដែរថា មុនពេលចាក់វ៉ាក់សាំងឬតេស្តលើអ្នកចូលរួមស្ម័គ្រចិត្តទាំងអស់ គេអាចជ្រើសយកតែ ៣០ ទៅ ៥០នាក់ដំបូងប៉ុណ្ណោះដើម្បីបញ្ជាក់និងកំណត់ពីសុវត្ថិភាពនៃវ៉ាក់សាំងនេះ។  

ចុចអាន៖ អ្នកជំនាញ៖ ភ្នែកជាផ្លូវចម្លង COVID-19 ដ៏សំខាន់ ហើយចម្លងខ្លាំងជាង SARS ១០០ដង​

យោងតាមអង្គការសុខភាពពិភពលោកមានវ៉ាក់សាំងជាង ១០០ ប្រភេទនៅក្នុងដំណាក់កាលផ្សេងៗគ្នានៃការអភិវឌ្ឍន៍ទូទាំងពិភពលោក។ ហើយយ៉ាងហោចណាស់វ៉ាក់សាំងដែលបានឈានដល់ដំណាក់កាលសាកល្បងមានចំនួន ៨ ហើយក្នុងចំណោមការសាកល្បងទាំងនោះកំពុងត្រូវបានធ្វើឡើងលើមនុស្ស។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសថៃសង្ឃឹមថា ខ្លួននឹងមានវ៉ាក់សាំងត្រៀមមួយនៅឆ្នាំ ២០២១ ខាងមុខ៕

ចុចអាន៖ ជនជាតិស្បែកខ្មៅមានអត្រាស្លាប់ដោយកូវីដ១៩ ៤ដងខ្ពស់ជាងពួកស្បែកស ក្នុងប្រទេសអង់គ្លេស​

 

X
5s