អូស្ត្រាលីកំពុងរងផលប៉ះពាល់ដោយកូវីដ១៩ សេដ្ឋកិច្ចធ្លាក់ចុះលើកដំបូងក្នុងរយៈពេលជិត៣០ឆ្នាំ​



សេដ្ឋកិច្ចអូស្ត្រាលីកំពុងទទួលរងផលប៉ះពាល់ដែលបណ្ដាលឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេល ៣ទសវត្សរិ៍កន្លងមកនេះ ខណៈប្រទេសនេះកំពុងទទួលការវាយប្រហារពីជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមកាសែត CNN។

បើយោងតាមការិយាល័យស្ថិតិអូស្រ្តាលី (Australia Bureau of Statistics) សេដ្ឋកិច្ចអូស្រ្តាលីមានការធ្លាក់ចុះ ០,៣ភាគរយក្នុងត្រីមាសទី១បើធៀបនឹងត្រីមាសកាលពីឆ្នាំមុន។

លោក Treasurer Josh Frydenberg បានព្រមានកាលពីថ្ងៃពុធកន្លងទៅថាផលិតផលក្នុងស្រុកសរុបរបស់អូស្រ្តាលីនឹងបន្តធ្លាក់ចុះចន្លោះពីខែមេសា ដល់ មិថុនា ដែលធ្វើឲ្យមានការធ្លាក់ចុះជាបន្ទាប់ក្នុងត្រីមាសទី២។

ជាមួយគ្នានោះដែរ លោក Ben Udy សេដ្ឋវិទូរបស់ Capital Economics បានមានលើកឡើងថា សេដ្ឋកិច្ចអូស្រ្តាលីទំនងជានឹងធ្លាក់ចុះ ៩ភាគរយក្នុងត្រីមាសទី២ឆ្នាំ២០២០។

លោក បានសរសេរក្នុងការសិក្សាស្រាវជ្រាវរបស់លោកថា៖ «ផលិតផលក្នុងស្រុកសរុប (GDP) មានការធ្លាក់ចុះមុនមានការរឹតបន្ដឹងលើវីរុសកូរ៉ូណា និងអាចនឹងមានការធ្លាក់ចុះខ្លាំងក្នុងត្រីមាសទី២ និងអាចនឹងមានការងើបឡើងវិញនៅឆមាសទី២ឆ្នាំ២០២០។ 

លោក Ben Udy បានបន្ថែមទៀតថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងត្រីមាសទី១គឺដោយសារតែតម្រូវការប្រើប្រាស់ត្រូវកាត់បន្ថយដោយសារតែការរក្សាគម្លាតសង្គម។ 

លោក Udy ព្យាករណ៍ថាតម្រូវការជិត ២០ភាគរយមានការធ្លាក់ចុះមិនពេលមានជំងឺកូវីដ១៩ក្នុងត្រីមានទី២នេះ ដោយសារមនុស្សកាត់បន្ថយការទិញទំនិញ ការរឹតបន្ដឹងទៅលើទីតាំងកម្សាន្តនានា និងសេវាកម្មលក់រាយផ្សេងៗជាដើម។

គួរបញ្ជាក់ផងដែរថា ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចរយៈពេល ២៩ឆ្នាំរបស់អូស្ត្រាលីមានការធ្លាក់ចុះ៕

ដោយ៖ លង់ វណ្ណៈ

X
5s