ឥណ្ឌាកាន់តែអាក្រក់ក្នុងស្ថានភាពកូវីដ ឬយ៉ាងណា? បើអ្នកសេដ្ឋកិច្ចថាប្រទេសនេះនឹងរងផលប៉ះពាល់ធំជាងគេលើពិភពលោក​



ឥណ្ឌាជាប្រទេសមួយដែលរងគ្រោះខ្លាំងជាងគេបំផុតនៅលើពិភពលោកដោយសារករណីបានកើនឡើងបួនដងក្នុងរយៈពេលជាងមួយខែ។ មានសំណួរចោទសួរថា តើឥណ្ឌានឹងចុះចាញ់លើការប្រឆាំងនឹងកូវីដ ១៩ នេះដែរឬទេ? 

ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌាបានបង្ហាញយ៉ាងល្អិតល្អន់ ពីការព្រួយបារម្ភចំពោះស្ថានភាពកូវីដ ១៩ នៅទូទាំងប្រទេស ព្រោះការបិទប្រទេសហាក់មិនបានផ្តល់ភាពធូរស្រាលដល់កម្រិតនៃការឆ្លងរាលដាលកូវីដ ១៩ ក្នុងប្រទេសឥណ្ឌាឡើយ។ ទោះបីជាមានការបិទប្រទេសក៏ដោយក៏ប្រព័ន្ធសុខាភិបាលរបស់ប្រទេសឥណ្ឌាត្រូវបានឡោមព័ទ្ធដោយករណីថ្មីៗរាល់ថ្ងៃ។ គិតត្រឹមថ្ងៃទី ២៤ មិថុនានេះ ប្រទេសឥណ្ឌារាយការណ៍ពីករណីកូវីដ ១៩ សរុបក្នុងប្រទេសចំនួន ៤៩១១៧០ ករណីដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកដែលរងគ្រោះខ្លាំងជាងគេទី ៤ នៅលើពិភពលោកនៅពីក្រោយសហរដ្ឋអាមេរិក ប្រេស៊ីល និងរុស្ស៊ី។

ចុចអាន៖ នាយករដ្ឋមន្ត្រីវៀតណាម៖ កូវីដស្ងាត់ តែវៀតណាមមិនទាន់​មាន​គម្រោងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទេ​

ទោះបីជាឥណ្ឌាកំពុងរងគ្រោះពីការឆ្លងរាលដាលកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរក៏ពិតមែន តែអ្នកជំនាញខាងជំងឺឆ្លងបានបញ្ជាក់ថា ឥណ្ឌាមិនទាន់បានឈានដល់កម្រិតកំពូលនៃស្ថានភាពអាក្រក់មួយនេះទេ ហើយវាត្រូវការពេលវេលាបន្ថែមទៀត។ លោក Ramanan Laxminarayan នាយកមជ្ឈមណ្ឌល Disease Dynamics, Economics & Policy ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅក្នុងរបាយការណ៍ថ្មីៗនេះថាប្រទេសឥណ្ឌាអាចមើលឃើញពីការកើនឡើងដល់ ២០០ លានករណីនៅត្រឹមខែកញ្ញា។

ជាមួយគ្នានេះដែរ មានសំណួរដែលបានចោទសួរបន្ថែមទៀតថា តើមានកត្តាអ្វីខ្លះដែលកើនឡើងក្នុងករណីថ្មីៗ ហើយតើឥណ្ឌាគួរធ្វើអ្វីដើម្បីទប់ស្កាត់វីរុសនេះ?

បើយើងគិតត្រឹមថ្ងៃអង្គារទី ២៣ ខែមិថុនា ឆ្នាំ ២០២០ នេះ ចំនួនអ្នកឆ្លងវីរុស covid-19 ស្រុកនៅក្នុងប្រទេសឥណ្ឌាមានប្រមាណជា ២៤៨ ១៨៩នាក់ ដូចម៉ែប្រមាណជាពាក់កណ្ដាលនៃចំនួននៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ (៤៩១ ១៧០នាក់ ខុសគ្នាតែ ៣ ថ្ងៃប៉ុណ្ណោះ)។ ត្រឹមរយៈពេលមួយខែប៉ុណ្ណោះការកើនឡើងនូវចំនួនអ្នកឆ្លងមានប្រមាណជាបួនដង លើសពីទិន្នន័យកាលពីពាក់កណ្ដាលខែឧសភាកន្លងទៅ ហើយនៅព្រឹកថ្ងៃអង្គារទី ២៣ ខែមិថុនា ត្រូវបានគេរកឃើញចំនួនអ្នកឆ្លងចំនួន ១៤ ៩៣៣ នាក់ដែលបានចាត់ទុកថាជាទិន្នន័យប្រចាំថ្ងៃមួយខ្ពស់បំផុត។

ចុចអាន៖ ដោយសារ COVID-19 ក្រុមហ៊ុន Jetstar Asia ប្រកាសកាត់បន្ថយបុគ្គលិកជិត ៣០% នៃបុគ្គលិកសរុប​

តែទោះជាយ៉ាងណាក៏ដោយចំនួនអ្នកស្លាប់មានចំនួន ១៥ ៣០៨នាក់ (គិតត្រឹមថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០) វាស្មើប៉ុន្មានត្រឹមតែ ៣ ភាគរយប៉ុណ្ណោះនៃអ្នកជំងឺបានឆ្លងស្រុកនៅទូទាំងប្រទេស ហើយចំនួននេះកាហ្វេស្ថិតក្នុងអត្រាមួយទៀតប្រសិនបើធ្វើការប្រៀបធៀបជាមួយអ្នកជំងឺដែលមានអាការៈស្រាល រឿងអ្នកដែលបានឆ្លងហើយមិនបញ្ចេញអាការៈ។ 

ករណីនៃការការឡើងនៃការឆ្លងរាលដាលរបស់ឥណ្ឌានេះ គឺស្ថិតក្នុងកម្រិតមួយដែលត្រូវបានគេដាក់សម្ពាធទៅលើលក្ខខណ្ឌរចនាសម្ព័ន្ធប្រជាជនក្នុងប្រទេស ទីកន្លែងដែលមានជំងឺឆ្លង និងជំងឺដទៃទៀតដែលមានអត្រាប្រេវ៉ាឡង់ខ្ពស់ដូចជាជំងឺរបេង ទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។ ចំណុចដែលល្អប្រសើរមួយឥណ្ឌាត្រូវបានគេសង្កេតឃើញថាជាប្រទេសមួយដែលអាចគ្រប់គ្រងលើអត្រាអ្នកស្លាប់បានយ៉ាងល្អប្រសើរ។ តេទៅជាយ៉ាងណាក៏ដោយទីក្រុងញូដេលីនៅតែបន្តក្តីព្រួយបារម្ភរបស់ខ្លួនលើអត្រាមរណៈរបស់អ្នកជំងឺ covid 19 ដោយសារការបន្តរីករាលដាលហានិភ័យសុខភាពសាធារណៈនៅតែកើតមានសម្រាប់ប្រទេសឥណ្ឌា ប្រសិនបើការបិទប្រទេសនៅតែមិនអាចធ្វើបានប្រកបដោយប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រងលើការរីករាលដាលនៃជំងឺកូវីដ19 មួយនេះ។

ចុចអាន៖ ខណៈជំងឺរាតត្បាតលើពិភពលោកមានការថយចុះ ភាពអត់ការងារធ្វើបានកាន់តែក្លាយជាបញ្ហាធំសម្រាប់មនុស្សជាតិ​

អ្នកជំនាញផ្នែកសុខភាព នឹងជំងឺឆ្លងបានធ្វើការកត់សម្គាល់ថា ឥណ្ឌានឹងរងផលប៉ះពាល់ពីការឆ្លងរាលដាលកាន់តែខ្លាំងព្រោះតែទិន្នន័យនៃការឆ្លងនេះខ្ពស់ជាងការកត់សម្គាល់លើសពីការរំពឹងទុក ហើយថានេះគឺបណ្តាលមកពីភាពចន្លោះប្រហោងនៅលើការធ្វើតេស្ត និងការព្យាបាល។ ចំណុចដែលគួរឲ្យកត់សម្គាល់ធំជាងនេះទៀត ប្រព័ន្ធសុខាភិបាលសាធារណៈរបស់ប្រទេសឥណ្ឌាកំពុងស្ថិតនៅក្នុងភាពផុយស្រួយធ្ងន់ធ្ងរ បណ្ដាមកពីល្បឿននៃការរីករាលដាលនៃជំងឺ covid-19 កាន់តែខ្លាំងឡើង ដោយសារនៅក្នុងទីក្រុងធំៗមួយចំនួនដូចជា Mumbai Chennai New Delhi និង Ahmedabad ហាក់មានការហក់ឡើងនៅចំនួនអ្នកឆ្លងឡើងវិញបន្ទាប់ពីអ្នកដំណើរអន្តរជាតិមួយចំនួនធំបានធ្វើចូលក្នុងទីក្រុងទាំងនេះ។

ចុចអាន៖ ៤ វិធីងាយៗក្នុងការផ្លាស់ប្តូរផ្នត់គំនិតខ្លួនឯងអ្នក ឬមនុស្សនៅជុំវិញខ្លួន​

យោងទៅតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឥណ្ឌានឹងក្លាយទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរងផលប៉ះពាល់ធំជាងគេបំផុតលើពិភពលោកដោយសារការរាតត្បាតនៃវីរុស covid-19។ លើសពីនេះមូលនិធិរូបិយវត្ថុអន្តរជាតិក៏បាននិយាយទៀតថា ផលិតផលក្នុងស្រុករបស់ប្រទេសឥណ្ឌានៅក្នុងឆ្នាំសារពើពន្ធដែលចាប់ផ្ដើមនៅគិតពីខែមិនាឆ្នាំ ២០២០ ទៅ នឹងមានការធ្លាក់ចុះប្រមាណជា ៤,៥% ហើយនេះគឺជាតួលេខមួយដ៏ធំសម្រាប់ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ។ ក្រុមមន្ត្រីរបស់ឥណ្ឌាហាក់មានភាពស្ទាក់ស្ទើរនៅក្នុងការប៉ាន់ស្មានពីដំណើរសេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែវាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងពេកនោះទេ ព្រោះសេដ្ឋកិច្ចរបស់ឥណ្ឌាត្រូវបានគេកត់សម្គាល់ថាមិនបានរងការធ្លាក់ចុះនោះទេរាប់ចាប់ពីឆ្នាំ ១៩៧៩ មក។

ចុចអាន៖ ជនក្រីក្រនឹងមានក្តីសង្ឃឹម ក្រោយពេលដែលរាជរដ្ឋាភិបាលប្រកាសផ្តល់ប្រាក់ឧបត្ថម្ភក្នុងវិបត្តិកូវិដ ១៩​

ការធ្លាក់ចុះមួយនេះវាបង្កជាផលលំបាកយ៉ាងធំធេងសម្រាប់ប្រជាជនឥណ្ឌា ព្រោះបើយោងតាមការប៉ាន់ស្មានមួយចំនួនបានបង្ហាញថាអត្រាប្រជាជនដែលរងផលប៉ះពាល់ការបាត់បង់ចំណូលរយៈពេល ៣ ខែមានប្រមាណជាពាក់កណ្ដាលនៃប្រជាជនសរុបនៅក្នុងប្រទេស ហើយវិបត្តិនឹងបង្កឲ្យមានការកើនឡើងនៃភាពក្រីក្របន្ថែមទៀត។ អ្វីដែលកាន់តែអាក្រក់ជាងនេះគឺស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកំពុងស្ថិតនៅក្នុងភាពតានតឹង ប្រាក់ចំណូលពន្ធត្រូវបានកំណត់ ហើយអត្រាបំណុលធៀបទៅនឹងផកិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាបានកើនឡើងរហូតដល់ ៩០%។ ការដែលរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងបែបនេះ ទើបបណ្ដាលឲ្យប្រទេសឥណ្ឌាមានផលវិបាកខ្លាំងក្នុងការបិទប្រទេស ប្រជាជនមិនអាចទ្រាំទ្រជាមួយនឹងភាពតានតឹងនៃសេដ្ឋកិច្ចរបស់ខ្លួន និងត្រូវបង្ខំចិត្តបំពានច្បាប់នៃការបិទប្រទេសនេះដើម្បីអាចរស់រានមានជីវិត៕

ដោយ៖ យ៉ាយ៉ា​

 

X
5s