វិស័យហិរញ្ញវត្ថុកម្ពុជាហាក់មានកំណើនឡើងវិញគួរកត់សម្គាល់ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ បន្ទាប់ពីធ្លាក់ខ្លាំងជាប់គ្នានៅខែមេសា ឧសភា
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ បានថ្លែងនៅក្នុងការសម្ភាសន៍កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះថា «បើទោះជាវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជាមានការធ្លាក់ចុះនៅត្រីមាសទី១ ប៉ុន្តែលោកកត់សំគាល់ឃើញថាវាមានការកើនឡើងនៅត្រីមាសទី២យ៉ាងខ្លាំង»។
នៅត្រីមាសទី១ ឆ្នាំ២០២០ ប្រទេសកម្ពុជាមានកំណើនសេដ្ធកិច្ចដំណើរការជាធម្មតា ទោះបីជាបានទទួលរងនូវការរីករាលដាលនៃការឆ្លងរីករាលត្បាតជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជានៅតែបន្តសកម្មភាពជាធម្មតារហូតដល់បំណាចខែមិនា ឆ្នាំ២០២០។
លោកបានបន្តទៀតថា «យើងក្រឡេកឃើញថាផលប៉ះពាល់ចាប់ផ្តើមកើតមានឡើងចាប់ពីខែ មេសា ដែលពេលនោះស្ថានភាពសេដ្ធកិច្ចទូទាំងប្រទេសបានធ្លាក់ចុះ ដោយសារតែការរីករាលដាលនៃការឆ្លងវីរុសកូវីដ-១៩ នឹងមានករណីឆ្លងកើនឡើងជាបន្តបន្ទាប់រហូតដល់រដ្ឋាភិបាលបង្ខំចិត្តផ្អាក់ដំណើរការ សាលារៀន ភោជនីដ្ធាន្ន និងកន្លែងកំសាន្តជាច្រើនកន្លែង»។
វិធានការណ៍នៃការផ្អាកដំណើរវិស័យសំខាន់ជាច្រើននេះ ក៏បានធ្វើអោយមានផលប៉ះពាល់ដល់វិស័យដ៏សំខាន់មួយផងដែរ គឺវិស័យហិរញ្ញវត្ថុ ដែលវាមានការធា្លក់ចុះមិនខុសពីប្រទេសដទៃទេ។
នៅក្នុងខែ មេសា និង ឧសភា វិស័យហិរញ្ញវត្ថុនិងធនាគា ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ជាពិសេសនៅខែមេសា ដែលយើងមើលឃើញថាកំណើនឥណទានបានធា្លក់ចុះ ហើយបានបន្តការធា្លក់ចុះរហូតដល់ខែ ឧសភា ។
នៅខែ មិថុនា និង កក្កដា កំណើនឥណទានអាចវិលត្រឡប់ទៅរកភាពដើមវិញ បើធៀបទៅនឹងខែកក្កដា កាលពីឆ្នាំ២០១៩ ទោះជាមានការកើនឡើងតិចជាងមុន ប៉ុន្តែការកើនឡើងមានភាពឆាប់រហ័ស បើទោះជាកម្ពុជាទទួលរងការប៉ះពាល់ដោយសារវីរុសកូវិដ-១៩ ប្រហែល ២ខែ។
លោកបានបញ្ជាក់ទៀតថា «ការកើនឡើងនៃកំណើនឥណទានមានភាពល្អប្រសើរច្រើនក៏ដោយសារតែកម្ពុជាអាចគ្រប់គ្រង់បានស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បានប្រសើរល្អ។ ទោះជាមានករណីថ្មីដែលបានរកឃើញក៏វាជាករណីនាំចូលពីខាងក្រៅ។ មួយវិញទៀតគឺ កម្ពុជាមិនមានសកម្មភាព lockdown តឹងរឹងដែលធ្វើអោយសេដ្ធកិច្ចមានភាពលំបាកនោះឡើយ»។
រាជរដ្ឋាភិបាលបានអនុញ្ញាតអោយវិស័យមួយចំនួនបើកដំណើរការឡើងវិញច្រើនជាងមុនដូចជា សណ្ធាគារ ភោជនីយដ្ឋាន កន្លែងកំសាន្តមួយចំនួន ទោះជាមានការទាមទារអោយមានការអនុវត្តន៍សុវត្ថិភាពដ៏ប្រសើរ។
ការបើកដំណើរឡើងវិញនេះ បានជួយអោយសេដ្ឋកិច្ចកម្ពុជាបានបន្តសកម្មភាព ដែលបានធ្វើអោយវិស័យហិរញ្ញវត្ថុនិងធនាគាមានការកើនឡើង នេះបើយ៉ោងតាមការមើលឃើញរបស់លោករយៈពេល៧ខែ ដើមឆ្នាំនេះលើវិស័យហិរញ្ញវត្ថុ និង ធនាគា។
លោកបានបន្ថែមទៀតថា «វិស័យហិរញ្ញវត្ថុ និងធនាគា មានការកើនឡើងក្នុងត្រីមាសទី២ ដោយសារការសន្សំជាសាច់ប្រាក់របស់ប្រជាជនកម្ពុជាមានការកើនឡើង បើទោះជាឥណទាននៅកម្ពុជាបានធ្លាក់ចុះ នេះបញ្ជាក់ថាសាធារណៈជននៅតែមានទំនុកចិត្តលើវិស័យនេះ»។
អត្ថបទ៖ស្រីណា
ចេញផ្សាយ៖ ថ្ងៃទី៣១ សីហា ២០២០