កាំភ្លើង​ ៧​ប្រភេទ​ដែល​ចាត់​ទុក​ថា​អាក្រក់​បំផុត​ក្នុង​លោក​​



​ខាង​ក្រោម​នេះ​ គឺ​ជា​សព្វាវុធ​ ​៨​ប្រភេទ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​​​​អាក្រក់​បំផុត​ក្នុង​លោក។ ​អាក្រក់​ចំណុច​នេះ​ គឺ​​គុណភាព​ និង​ការ​រចនា​រូប​រាង​អន់​បំផុត។ ​ ​១) ​កាំភ្លើង​ខ្លី​កាប៉ាឆេ៖ ​ផលិត​ដោយ​សហរដ្ឋ​អាមេរិក​​​នៅ​ឆ្នាំ​១៨៨០។ ​វា​មាន​មុខងារ​កាំបិត​ផង​ ​ស្នាប់ដៃ​ផង​ តែ​អាច​បាញ់​ក្នុង​ចម្ងាយ​ខ្លី​ប៉ុណ្ណោះ។ ​អ្វី​ដែល​គ្រោះ​ថ្នាក់​បំផុត​នោះ​គឺ​ថា​ កាំភ្លើង​ខ្លី​នេះ​​ កៃ​គ្មាន​ដៃ​​ស្រោប​នោះ​ទេ​ ដូច្នេះ​​អ្នក​ប្រើ​អាច​​​បាញ់​​ដោយ​អចេតនា​គ្រប់​ពេល។ [caption id="attachment_8860" align="aligncenter" width="600"]ប្រភព៖ www.businessinsider.com ប្រភព៖ www.businessinsider.com[/caption] ២) កាំភ្លើង​ខ្លី​ Mars៖ ​ផលិត​ដោយ​​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ​១៩០០។ វា​អាច​បាញ់​​បាន​ចម្ងាយ​ជិត​​ ៤០​ម៉ែត្រ​ និង​មាន​ ៦​គ្រាប់​ក្នុង​មួយ​បង់។ ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា​ គ្រាប់​ឡត​ដែល​​ខ្ទាត​ចេញ​គឺ​បះ​ចំ​មុខ​អ្នក​បាញ់​តែ​ម្ដង។ ផលិត​បាន​ប្រហែល​ ៨០​ដើម​ ​ដោយ​សារ​តែ​មិន​អាច​កែ​ប្រែ​បច្ចេកទេស​បាន​ ក៏​​ត្រូវ​បាន​បញ្ឈប់​តែ​ម្ដង។ [caption id="attachment_8861" align="aligncenter" width="600"]ប្រភព៖ www.luger-genesis.com ប្រភព៖ www.luger-genesis.com[/caption] ៣) កាំភ្លើង​ខ្លី​ Gyrojet៖ ផលិត​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៦៥​ បាញ់​បាន​ចម្ងាយ​ ៥០​ម៉ែត្រ​ និង​មាន​ ៦​គ្រាប់​ក្នុង​មួយ​បង់។ គេ​ចាត់​ទុក​ថា​ ជា​កាំភ្លើង​ទំនើប​មួយ​ប្រភេទ​ប៉ុន្តែ​ ​ដោយ​សារ​វា​​ប្រើ​កម្លាំង​ចក្រ​​រ៉ុកកែត​ធ្វើ​ឱ្យ​កាំភ្លើង​បាញ់​មិន​សូវ​ចំ​គោលដៅ​ដែល​ធ្វើ​ឱ្យ​គេ​បញ្ឈប់​ការ​ផលិត​តែ​ម្ដង។ ​​​​​​ [caption id="attachment_8862" align="aligncenter" width="600"]ប្រភព៖ thedonovan.com ប្រភព៖ thedonovan.com[/caption] ​​៤) កាំភ្លើង​យន្ត​ Chauchat៖ ​​ផលិត​ដោយ​ប្រទេស​បារាំង​ នៅ​ឆ្នាំ​១៩១៥​ បាញ់​បាន​ចម្ងាយ​ ១​គីឡូម៉ែត្រ។ ​ជា​កាំភ្លើង​យន្ត​ជួយ​បាញ់​គាំទ្រ​ និង​មាន​ ២០​​គ្រាប់​​ក្នុង​មួយ​បង់។ ​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​​១​ កាំភ្លើង​នេះ​ពេញ​និយម​​បាន​មួយ​រយៈ​ពេល​ខ្លី​ ប៉ុន្តែ​ដោយ​សារ​តែ​វា​គាំង​ពេក​​ ពោល​គឺ​បាញ់​មិន​ចេញ​ បារាំង​ក៏​ឈប់​ផលិត​តែ​ម្ដង។ [caption id="attachment_8863" align="aligncenter" width="600"]ប្រភព៖ www.airsoftforum.com ប្រភព៖ www.airsoftforum.com[/caption] ៥) ​កាំភ្លើង​វែង​ Krummlauf៖ ​ផលិត​ដោយ​​ក្រុម​ណាហ្ស៊ីស​អាល្លឺម៉ង់​ នៅ​ឆ្នាំ​១៩៤៥​ ដែល​អាច​បាញ់​បាន​ចម្ងាយ​ប្រមាណ​ ២​គីឡូម៉ែត្រ។ ​​កាំភ្លើង​នេះ​ មាន​ ៣០​គ្រាប់​ក្នុង​មួយ​បង់​ ​ដែល​ចុង​កាណុង​បង់​​ក្នុង​កម្រិត​ ៩០​ដឺក្រេ។ ​វា​សក្ដិសម​បាញ់​ក្នុង​កន្លែង​ជ្រុង​ ប៉ុន្តែ​ដោយ​សារ​តែ​វា​ចំណាយ​អស់​ច្រើន​ក្នុង​ការ​ផលិត​ ក៏​ត្រូវ​បាន​បញ្ឈប់​តែ​ម្ដង។ [caption id="attachment_8864" align="aligncenter" width="600"]ប្រភព៖ s8.photobucket.com ប្រភព៖ s8.photobucket.com[/caption] ៦) ​កាំភ្លើង​​ខ្លី​បង់​មូល​ LeMat៖ ​ផលិត​ដោយ​​​សហរដ្ឋ​អាមេរិក​​ នៅ​ឆ្នាំ​ ១៨៥៦​ បាញ់​បាន​ក្នុង​កម្រិត​ចម្ងាយ​ ៥០​ម៉ែត្រ។ វា​មាន​ ៩​គ្រាប់​​ក្នុង​មួយ​បង់។ ​កាំភ្លើង​ខ្លី​នេះ​ ​ក៏​មិន​ត្រូវ​​បាន​ពេញ​និយម​ដែរ​ ​ហើយ​ចុង​ក្រោយ​គេ​ក៏​បញ្ឈប់​ផលិត​តែ​ម្ដង។ [caption id="attachment_8865" align="aligncenter" width="600"]ប្រភព៖ www.littlegun.info ប្រភព៖ www.littlegun.info[/caption] ៧) ​កាំភ្លើង​ផ្លោង​ Bazooka៖ ​ជា​កាំភ្លើង​​បាញ់​ប្រឆាំង​នឹង​រថក្រោះ​​ ផលិត​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៤២​ បាញ់​បាន​ចម្ងាយ​ ​ប្រហែល​ ១៥០​ម៉ែត្រ។ ​ដោយ​សារ​តែ​ផ្កាភ្លើង​បាញ់​ចេញ​ច្រើន​ពេក​ និង​ជា​ពិសេស​​អាច​ប៉ះពាល់​ដល់​អ្នក​បាញ់​ផង​ កាំភ្លើង​នេះ​មិន​ត្រូវ​បាន​ពេញ​និយម​នោះ​ទេ៕ [caption id="attachment_8866" align="aligncenter" width="600"]ប្រភព៖ www.turbosquid.com ប្រភព៖ www.turbosquid.com[/caption] ដោយ៖ រតនៈវិភូ ប្រភព៖ www.businessinsider.com
X
5s