កំហុសឆ្គង៤យ៉ាងរបស់មនុស្សទូទៅ ក្នុងពេលធ្វើបទបង្ហាញ
ពួកយើងតែងជួបប្រទះ ការធ្វើបទបង្ហាញដែលគួរឲ្យធុញទ្រាន់ និង ពិបាកយល់។ បញ្ហាទាំងនេះ កើតឡើងចំពោះមនុស្សទាំងឡាយណាដែល មិនយកចិត្តទុកដាក់ និង ត្រៀមខ្លួនឲ្យបានល្អ ក្នុងការធ្វើបទបង្ហាញ។ ខាងក្រោមនេះ ជាកំហុសឆ្គងសំខាន់ៗដែលមនុស្សភាគច្រើនធ្វេសប្រហែស៖
១)មិនរៀបចំឲ្យបានស្រេច៖ ការរៀបចំដោយប្រុងប្រយ័ត្នគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើបទបង្ហាញ។ ចំនួនម៉ោងដែលអ្នកបានចំណាយលើការរៀបចំអាស្រ័យលើស្ថានភាពរបស់អ្នក ប៉ុន្តែអ្នកត្រូវតែកំណត់ឲ្យបានច្បាស់ ព្រោះបើមិនដូច្នោះទេ ប្រធានបទរបស់អ្នកនឹងមិនអាចបញ្ចប់ទៅ ដោយងាយនោះឡើយ។
២)ការមិនអើពើពីទស្សនិកជនរបស់អ្នក៖ ចាប់ផ្ដើមការបទបង្ហាញរបស់អ្នក ដោយប្រាប់ទស្សនិកជនរបស់អ្នក ចំពោះអ្វីដែលគួរឲ្យចាប់អារម្មណ៍ ហើយត្រូវអនុញ្ញាតឱ្យពួកគេដឹងថា អ្វីដែលអ្នកនឹងនិយាយមុនគេនិងប្រាប់ផង ប្រសិនបើអ្នកនឹងទទួលយកសំណួរ ក្នុងអំឡុងពេលការធ្វើបទបង្ហាញ។ ប៉ុន្តែអ្នកចាប់ផ្ដើមដោយគ្មានខ្វល់អ្វីពីអ្នកស្ដាប់ និង អ្នកមើលបន្តិចសោះនោះវានឹងធ្វើឲ្យបទបង្ហាញរបស់អ្នក លែងមានន័យ។
៣)មិនមើលក្រសែភ្នែក៖ អ្នកធ្វើបទបង្ហាញមួយចំនួន មិនបានបង្ហាញពីទំនាក់ទំនងស្និតជាមួយអ្នកមើលតាមរយៈក្រសែភ្នែកនោះទេ ដែលប្រការនេះធ្វើឲ្យការធ្វើបទបង្ហាញទាំងមូលហាក់ខ្វះរសជាតិ និង មានលក្ខណៈសោះអង្គើយជាខ្លាំង។
៤) និយាយមិនដឹងក្បាលដឹងកន្ទុយ៖ អ្នកខ្លះនៅពេលបានឡើងនិយាយ គឺតែងតែនិយាយនេះនិយាយនោះ រហូតលោតហួសពីប្រធានបទ និង មិនដឹងគួរបញ្ចប់ត្រង់ចំណុចណា ដែលធ្វើឲ្យអ្នកមើល និង អ្នកស្ដាប់ មានអារម្មណ៍ថា ស្ដាប់មិនយល់៕
ប្រែសម្រួល៖ អ៊ឺង មួយយូ
ប្រភព ៖ www.mindtools.com