លោកអ្នកដឹងទេថា រូបិយប័ណ្ណប្រទេសផ្សេងៗក្នុងលោក មានដើមកំណើតយ៉ាងម៉េច?
ស្ទើរតែគ្រប់ប្រទេសក្នុងលោក គឺសុទ្ធតែមានរូបិយប័ណ្ណផ្ទាល់ខ្លួន ប៉ុន្តែក៏មានប្រទេសមួយជាច្រើនដែរប្រើរូបិយប័ណ្ណមានឈ្មោះដូចគ្នា គឺដូចរូបិយប័ណ្ណប្រទេសមហាអំណាចដូចជា ដុល្លារសហរដ្ឋអាមេរិកជាដើម។ ដឹងទេថា គេដាក់ឈ្មោះរូបិយប័ណ្ណដោយសម្អាងលើមូលហេតុអ្វី?
១) ដុល្លារ៖ ជារូបិយប័ណ្ណពេញនិយមបំផុតដែលប្រើនៅសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ហ្វីជី នូវែលហ្សេឡង់ សិង្ហបុរី និងបណ្ដាប្រទេសមួយចំនួនទៀត។ តាមប្លុករបស់ OxfordWords ពាក្យថា «ដុល្លារ» មានទំនាក់ទំនងទៅនឹងពាក្យអាល្លឺម៉ង់ "Joachimsthal” ដែលសំដៅទៅលើឈ្មោះជ្រោះ Joachim ជាទីដែលរ៉ែប្រាក់ត្រូវបានគេរកឃើញ និងទាញយកផល។ កាក់ប្រាក់ដែលគេយកចេញពីអណ្ដូងរ៉ែនេះក្រោយមកត្រូវបានគេហៅថា "joachimsthaler” ហើយគេហៅយ៉ាងខ្លីថា "thaler” រួចក្រោយមកទៀតក៏គេហៅថា ដុល្លារ តែម្ដង។
២) ប៉េសូ (Peso) ជាភាសាអេស្ប៉ាញមានន័យថា ទម្ងន់។
៣) លីប្រ៉ា (Libra) ជាភាសាអ៊ីតាលី និងទួរគីដែលមានដើមកំណត់ពីភាសាឡាតាំងមានន័យថា ផោន (pound)។
៤) ម៉ាក (Mark) មុនពេលដែលមាន អឺរ៉ូ រូបិយប័ណ្ណម៉ាករបស់ហុល្លង់ និងហ្វាំងឡង់ ក៏ដាក់ឈ្មោះដោយយកតាមអត្ថន័យ ឯកតានៃទម្ងន់។
៥) រៀល (Rial) មកពីភាសាឡាតាំង regalis មានន័យថា ស្ដេច ជាដើមកំណើតនៃ ពាក្យថា "rial” របស់ប្រទេសអូម៉ង់ និងអ៊ីរ៉ង់។ ដូចគ្នានេះដែរ ប្រទេសកាតា អារ៉ាប៊ីសាអ៊ូឌីត និងយេមែន ក៏ប្រើរូបិយប័ណ្ណហៅថា "Royal” ដែរ។ មុនពេលដែលមានលុយ អឺរ៉ូ អេស្ប៉ាញក៏ប្រើ "reals” ផងដែរ។
៦) រ៉ង់ (Rand) រូបិយប័ណ្ណប្រទេសអាហ្វ្រិកខាងត្បូងមួយនេះមានដើមកំណើតពីភាសាអាល្លឺម៉ង់ដែលហៅទីក្រុងរបស់ប្រទេសអាហ្វ្រិកខាងត្បូង Witwatersrang ដែលជាទីក្រុងសម្បូរទៅដោយរ៉ែមាស។
៧) យ័ន យេន និងវ៉ុន អក្សររបស់ចិនមួយ (圓) គឺជាប្រភពនៃឈ្មោះរូបិយប័ណ្ណ យ័ន (ចិន) យ៉េន (ជប៉ុន) និងវ៉ុន (កូរ៉េខាងត្បូង)។ វាមានន័យថា មូល ឬកាក់មូល។
៨) ក្រោន (Crown) ប្រទេសនៅតំបន់ស្ដង់ឌីណាវជាច្រើន នៅប្រើរូបិយប័ណ្ណដែលមានដើមកំណើតពីពាក្យឡាតាំង កូរ៉ូណា (corona) មានន័យថា crown។ ប្រទេសទាំងនោះមានដូចជា ក្រូណារបស់ស៊ុយអែត ក្រូនរបស់ន័រវែស ក្រូនរបស់ដាណឺម៉ាក ក្រូណារបស់អៃឡែន និងក្រូនរបស់អេត្យូពី និងក្រូរូណារបស់សាធារណរដ្ឋឆែក។
៩) ឌីណា (Dina) ហ្សកដានី អាល់ហ្សេរី ស៊ែប និងគុយវ៉ែត ប្រើរូបិយប័ណ្ណដូចគ្នាឈ្មោះថា "ឌីណា"។ វាមានដើមកំណើតមកពីពាក្យឡាតាំង denarius ដែលជាឈ្មោះកាក់ប្រាក់ប្រើនៅក្នុងសម័យរ៉ូមបុរាណ។
១០) រ៉ូពី (Rupee) ជាពាក្យសំស្ក្រឹតមានន័យថា ប្រាក់ "rupya” ដែលឥណ្ឌា ប៉ាគីស្ថាន និងឥណ្ឌូណេស៊ីដាក់ឈ្មោះឱ្យរូបិយប័ណ្ណរបស់ខ្លួន។
១១) ផោន (Pound) មានន័យថា ទម្ងន់ ដែលប្រទេសអេហ្ស៊ីប លីបង់ ស៊ូដង់ខាងត្បូង ស៊ូដង់ និងស៊ីរីកំពុងប្រើប្រាស់នៅពេលបច្ចុប្បន្ន។
១២) រូប៊ល (Ruble) របស់រុស្ស៊ី និងបេឡារូស ត្រូវបានដាក់ឈ្មោះដូច្នេះ ដែលជារង្វាស់នៃទម្ងន់របស់ប្រាក់៕
ដោយ៖ រតនៈវិភូ