មូលហេតុ៤យ៉ាង អ្នកគួរមានកំណត់ហេតុប្រចាំថ្ងៃ (Journal) ដើម្បីជួយអ្នកអោយជោគជ័យ
ការរក្សាកំណត់ហេតុប្រចាំថ្ងៃ (Journal) អាចជួយអ្នក ព្រោះ វាជាឃ្លាំងដែលអនុញ្ញតអោយអ្នកអាចផ្ទុកនូវអ្វីៗយ៉ាងច្រើន។ វាអាចកត់ត្រា គំនិតរបស់អ្នក ការលើកទឹកចិត្ត និងគោលបំណង។ វាជួយអ្នកអោយមានកំលាំងចិត្តឡើងវិញនៅពេលដែលអ្នកបានអានបទពិសោធន៍ណាមូយរបស់អ្នក។
ខាងក្រោមនេះ ជាហេតុផលដែលអ្នកគួរមានកំណត់ហេតុប្រចាំថ្ងៃ (Journal)៖
១) ការស្វែងរកខ្លួនឯង
ការរក្សាកំណត់ហេតុអាចបង្រៀនអ្នកបានច្រើនជាងអ្វីផ្សេងទៀត។ ក្នុងរយៈពេលតិចជាង ៣០ នាទីក្នុងមួយថ្ងៃ អ្នកអាចយកពេលវេលារបស់អ្នកធ្វើការគិតនិងរៀនអំពីខ្លួនឯង។ អ្នកនឹងទទួលបានការយល់ដឹងយ៉ាងទូលំទួលាយ និងមតិដែលអ្នកអាចទទួលបានតាមរយៈបទពិសោធន៍របស់អ្នក។ ការរក្សាកំណត់ត្រាយ៉ាងច្បាស់បែបនេះ នឹងជួយឲ្យអ្នកអាចវាយតម្លៃ និង ដឹងច្បាស់ថា អ្នកជានរណាឲ្យប្រាកដ។
២) រក្សាអនុស្សាវរីយ៍
កំណត់ហេតុរបស់អ្នកនឹងអនុញ្ញាតឱ្យអ្នកដឹងរាល់សកម្មភាពក្នុងជីវិតរបស់អ្នក តាំងពីកន្លែងដែលអ្នកបានទៅ មនុស្សដែលអ្នកបានជួប ទាំងនោះជាការអនុស្សាវរីយ៏ដ៏ច្រើនធំដូចមហាសមុទ្រ។ លើសពីនេះទៀត អ្នកអាច កត់ត្រាគំនិត រឿងរ៉ាវ រឿងកំប្លែង សំណួរ កំណាព្យ និង សេចក្ដីលម្អិតផ្សេងទៀតជាច្រើនដែលនឹងបង្កើនដល់ការចងចាំរបស់អ្នកបានយ៉ាងខ្លាំង។ ការចងចាំទាំងនេះក៏ផ្ដល់ឱ្យអ្នកនូវភាពសប្បាយរីករាយក្នុងធ្វើដំណើរជីវិត របស់ជីវិត។
៣)ការត្រិះរិះ
នៅពេលដែលអ្នកមើលត្រលប់ទៅក្រោយក្នុងកំណត់ត្រារបស់អ្នក អ្នកនឹងអាចតាមដានការរីកចំរើននៅក្នុងជីវិត របស់អ្នក។ នៅពេលដែលអ្នកពិនិត្យឡើងវិញទាំងភាពជោគជ័យនិងបរាជ័យក្នុងអតីតកាលរបស់អ្នក អ្នកអាចសើចកក្អឹក។ លើសពីនេះទៀត អ្នកអាចត្រឹះរិះរាល់សកម្មភាពដែលបានធ្វើកន្លលមក ដើម្បីជាប្រយោជន៍សម្រាប់បច្ចុប្បន្ន និង អនាគត់។
៤)សម្រាប់អ្នកជំនាន់ក្រោយ
ស្រមៃមើលថា ប្រសិនបើចៅរបស់អ្នកអាចរៀនអំពីដំណើរជីវិតរបស់អ្នក ប្រសិនបើអ្នកចែករំលែកសាច់រឿងទាំងអស់របស់អ្នក អ្នកអាចបង្រៀនមនុស្សជំនាន់ក្រោយ ឬ ចែករំលែកនូវអ្វីដែលអ្នកបានជួបប្រទះ ។ ប្រសិនបើពួកគេសម្រេចចិត្តអាន កំណត់ត្រារបស់អ្នកអាចជួយអោយជីវិតរបស់ពួកគេកាន់តែល្អ និងងាយស្រួយ។
ប្រែសម្រួល៖ អឺុង មួយយូ
ប្រភព ៖ www.entrepreneur.com