​ទម្លាប់​​អាក្រក់​នៃ​ការ​សន្ទនា​​៤​យ៉ាង​ ​ដែល​អ្នក​មិន​គួរ​បន្ត​ឡើយ​



ពេល​ខ្លះ​មិន​ថា​យើង​គឺ​ជា​មនុស្ស​ម្នាក់​ល្អ​ប៉ុណ្ណា​នោះ​ទេ របៀប​ដែល​អ្នក​សន្ទនា​ជាមួយ​អ្នក​ដទៃ​អាច​ធ្វើឲ្យ​អ្នក​ដទៃ​កត់​សម្គាល់​បាន​ថា​អ្នក​ជា​មនុស្ស​បែប​ណា​។  ​ចំណុច​ខាង​ក្រោម​នេះ ​គឺ​ជា​ទម្លាប់​សន្ទនា​ដ៏​ធុញទ្រាន់​ដែល​អ្នក​គួរ​ចៀសវាង៖

១) អ្នក​និយាយ​តែ​រឿង​អវិជ្ជមាន៖ គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​នៅ​ជាមួយ​អ្នក​ណា​ដែល​ចូលចិត្ត​និយាយ​ ដើម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ឬ​និយាយ​តែ​រឿង​មិន​ល្អ​នោះ​ទេ។

២) អ្នក​និយាយ​តែ​ម្នាក់​ឯង៖ អ្នក​មិន​ចេះ​ទុក​ឱកាស​ឲ្យ​អ្នក​ផ្សេង​បាន​និយាយ​នោះ​ទេ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​លែង​ចង់​និយាយ​ជាមួយ​អ្នក​ទៀត។

៣) អ្នក​ចូលចិត្ត​ចាប់​កំហុស​អ្នក​ដទៃ៖ បើ​សិន​ជា​អ្នក​ជា​និយាយ​កែ​កំហុស​អ្នក​ដទៃ​ញយ​ដង​ពេក​ក៏​អាច​ធ្វើឲ្យ​គេ​ងាយ​ធុញ​ទ្រាន់​ជាមួយ​អ្នក​ដែរ។

៤) អ្នក​និយាយ​ញាប់​ពេក៖ នៅ​ពេល​ដែល​អ្នក​និយាយ​ញាប់​ពេក​ អ្នក​ផ្សេង​នឹង​មាន​ការ​លំបាក​ក្នុង​ការ​សន្ទនា​ជាមួយ​អ្នក​ ហើយ​បើ​សិន​ជា​ពួកគេ​ស្ដាប់​មិន​បាន​ពូក​គេ​នឹង​គ្រាន់​តែ​ងក់​ក្បាល​នោះ​ទេ​ ព្រោះ​គេ​មិន​ដឹង​ថា​គួរ​តប​បែប​ណា៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.rd.com  

X
5s