ចង់​បំពេញ​ការងារ​សំខាន់​​ទល់​យប់​ជ្រៅ​​ ​ដោយ​មិន​ងងុយ​គេង​នោះ​ គួរ​អនុវត្ត​វិធី​ទាំង​៤​នេះ​



មានមនុស្សជាច្រើនជួបនឹងបញ្ហានេះដោយសារតែពួកគេគេងយប់ជ្រៅមិនបាន ដែលជាមូលហេតុមួយក្នុងមូលហេតុចម្បងផ្សេងទៀតដែលធ្វើឲ្យពួកគេ មិនអាចបញ្ចប់ការងារបាន។ តែអ្នកអាចធ្វើតាមវិធីខាងក្រោមនេះបានបើសិនជាអ្នកចង់នៅធ្វើការងារដល់យប់ជ្រៅ៖ ១) គេងថ្ងៃ៖ អ្នកអាចចំណាយពេលតាមកាលៈទេសៈរបស់អ្នកដើម្បីគេងពេលថ្ងៃ ព្រោះថាការធ្វើបែបនេះនឹងធ្វើឲ្យអ្នកមិនសូវជាងងុយគេងប៉ុន្មានទេនៅពេលយប់។ ២) ធ្វើខ្លួនឯងឲ្យរវល់៖ បើសិនជាអ្នកមិនសូវជាមានទម្លាប់គេងយប់ជ្រៅទេ នៅពេលដែលអ្នកចាប់ផ្ដើមធ្វើការហើយមានអារម្មណ៍អ្នកមិនគួរទៅសម្រាកនៅលើគ្រែឬនៅកន្លែងណាដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់គេងនោះឡើយ ព្រោះថាមិនយូរមិនឆាប់អ្នកនឹងគេងលក់។ ៣) នៅកន្លែងដែលភ្លឺ៖ នៅពេលដែលអ្នកទៅសម្រាកបន្តិច ចូរអ្នកកុំទាន់បិទភ្លើងឲ្យសោះបើមិនអញ្ចឹងទេនោះ អ្នកនឹងអាចគេងលក់យ៉ាងលឿន។ ៤) ព្យាយាមធ្វើឲ្យខ្លួនរវល់៖ ការព្យាយាមធ្វើឲ្យខ្លួនរវល់ជាមួយកិច្ចការផ្សេងៗនោះ វានឹងជួយឲ្យអ្នកមិនសូវមានអារម្មណ៍ថាងងុយគេងដោយងាយនោះទេ។ ដូច្នេះហើយ បើចង់នៅទល់យប់ជ្រៅ សូមកុំទំនេរឲ្យសោះ ព្រោះអ្នកអាចនឹងគេងដោយមិនដឹងខ្លួន៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.everydayhealth.com