បើ​ចង់​បាន​ស្បែក​ស្អាត​បែប​ធម្មជាតិ​​ ​​​អ្នក​គួរ​តែ​សាកល្បង​​អាហារ​ទាំង​៣​ប្រភេទ​នេះ​​



ដើម្បីចង់បានស្បែកសស្អាតតាមធម្មជាតិ ការហាត់ប្រាណ ការថែទាំស្បែក រួមទាំងការជ្រើសរើសអាហារក្នុងការបរិភោគគឺជារឿងដ៏សំខាន់ដែលអ្នកគួរតែអនុវត្តជាប្រចាំផងដែរ។ រីឯអាហារដែលជួយឲ្យស្បែករបស់អ្នកមានសុខភាពល្អជាងមុននោះមានដូចជា៖ ១) ប៉េងប៉ោះ៖ ប៉េងប៉ោះគឺជាចំណែកមួយនៃអាហារទូទៅដែលល្អសម្រាប់របបអាហារប្រចាំថ្ងៃរបស់អ្នក។ ហើយប៉េងប៉ោះមានកម្រិតខ្ពស់នៅក្នុងសមាសធាតុដែលត្រូវបានគេហៅថា carotenoids ដែលជា សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានឥទ្ធិពលក្នុងការកាត់បន្ថយការខូចខាតនៃកោសិកានិងពន្យឺតដំណើរការស្បែកចាស់ផងដែរ។ ២) ស៊ុត៖ អ្នកនឹងស្រឡាញ់អាហារពេលព្រឹករបស់អ្នកច្រើនជាងមុនបើអ្នកដឹងថាស៊ុតដែលអ្នកកំពុងបរិភោគនឹងជួយថែរក្សាស្បែករបស់អ្នកឲ្យស្រស់ស្អាត។ ស៊ុតសម្បូរទៅដោយប្រូតេអ៊ីនដែលត្រូវបានប្រើប្រាស់សម្រាប់ការរីកលូតលាស់របស់កោសិកានិងជាប្រភពធំនៃវីតាមីន A និងវីតាមីន C ផងដែរ។ ៣) ផ្លែក្រូច៖ អ្វីដែលធ្វើឱ្យផ្លែក្រូចមានភាពទាក់ទាញនៅពេលដែលនិយាយរឿងទាក់ទងទៅនឹងស្បែកស្រស់ស្អាតគឺដោយសារតែបរិមាណខ្ពស់នៃវីតាមីន C របស់វា។ មិនត្រឹមតែជាសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកសីតកាត់បន្ថយស្ត្រេសនោះទេ វាក៏អាចជួយការពារស្នាមជ្រួញបានផងដែរ ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s