តើ​ធ្វើ​យ៉ាង​ណា ​ទើប​អាច​បង្កើន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​បាន?​



មានមនុស្សជាច្រើនមានបញ្ហា ដោយសារមិនមានភាពជឿជាក់លើខ្លួនឯង។ នៅពេលយើងមានទំនុកចិត្តលើខ្លួនឯង អាចធ្វើឲ្យអ្នកមានភាពក្លាហាននិងឆាប់ទទួលបានភាពជោគជ័យជាងធម្មតាផងដែរ។ ធ្វើតាមចំណុចទាំង៤ខាងក្រោមនេះ អ្នកនឹងអាចបង្កើនទំនុកចិត្តទៅលើខ្លួនឯងបាន៖

១) ចោលគំនិតអវិជ្ជមាន៖ តើអ្នកអាចបង្កើនទំនុកចិត្តតាមរបៀបណាប្រសិនបើអ្នកនៅតែមានអារម្មណ៍ខ្លួនឯងមិនអាចធ្វើបានឬគិតថាអ្វីៗមិនអាចទៅរួចនោះ​? អ្នកត្រូវតែបោះគំនិតបែបនោះចោលជាបន្ទាន់។

២) ពិនិត្យមើលទៅលើការតែងខ្លួននិងកាយវិការ៖ អ្នកគួរតែជ្រើសរើសសំលៀកបំពាក់ ស្បែកជើង រួមទាំងការធ្វើសក់ប្រភេទណាដែលអ្នកខ្លួនឯងផ្ទាល់មានទំនុកចិត្ត ព្រោះវានឹងជួយអ្នកនៅពេលដែលអ្នកនិយាយជាមួយមនុស្សជុំវិញខ្លួនផងដែរ។ ការឈរត្រង់ខ្លួន និងការញញឹមបន្តិចអាចធ្វើឲ្យអ្នកដទៃមើលមិនសូវដឹងថាអ្នកកំពុងភ័យឬមិនសូវមានទំនុកចិត្ត។

៣) ទទួលស្គាល់កំហុសឬបរាជ័យ៖ បរាជ័យម្ដងមិនប្រាកដថាបរាជ័យមួយជីវិតនោះទេ តែអ្នកត្រូវតែចេះទទួលស្គាល់ពីកំហុសនិងបរាជ័យហើយព្យាយាមអភិវឌ្ឍខ្លួនឯងឲ្យល្អជាងមុនទើបជាការប្រសើរ។

៤) ធ្វើការត្រៀមទុកមុន៖ បើសិនជាអ្នកដឹងថាអ្នកត្រូវប្រលងនៅអាទិត្យក្រោយ អ្នកគួរតែត្រៀមខ្លួនចាប់ពីថ្ងៃនេះទៅ ហើយបើសិនជាអ្នកមានពេល អ្នកក៏គួរតែអានសៀវភៅមុនពេលទៅរៀនជាប្រចាំផងដែរ ព្រោះថាវានឹងធ្វើឲ្យអ្នកមានជំនឿលើខ្លួនឯងរឹតតែខ្លាំង៕  

X
5s