សាកលវិទ្យាល័យទាំង១០ដែលវ័យចំណាស់ជាងគេនៅតំបន់អាស៊ី
ទ្វីបអាស៊ីនេះត្រូវបានដឹងថាជាទ្វីបដែលធំជាងគេ ហើយមានប្រជាជនសរុបរហូតដល់ទៅ៤,៤២ ពាន់លាននាក់ ហើយអ្នកនឹងអាចស្វែងទីកន្លែងសិក្សាបានជាច្រើន ជាពិសេសវាមានអាយុច្រើនជាង១០០ឆ្នាំទៅទៀត។ ក្នុងនោះរួមមាន៖
១) University of Santo Thomas (ប្រទេសហ្វីលីពីន)៖ វាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមេសាឆ្នាំ១៦១១ ដោយលោកMiguel de Benavides ។ វាគឺជាសាកលវិទ្យាល័យរ៉ូម៉ាំងកាតូលិក ខាងផ្នែកសិក្សាស្រាវជ្រាវ។
[caption id="attachment_12369" align="aligncenter" width="600"]
ប្រភព៖www.youtube.com[/caption]
២) Colegio-de-San-Juan-de-Letran (ប្រទេសហ្វីលីពីន)៖ បង្កើតឡើងនៅឆ្នាំ១៦២០ ដែលវាគឺជាសកលវិទ្យាល័យសម្រាប់បព្វជិតសាសនាកាតូលិកក្នុងការសិក្សាស្រាវជ្រាវ។ វាមានទីតាំងនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។
[caption id="attachment_12370" align="aligncenter" width="600"]
ប្រភព៖www.mexicodesconocido.com.mx[/caption]
៣) Santa Isabel College (ប្រទេសហ្វីលីពីន)៖ បង្កើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៦៣២ ហើយមានទីតាំងនៅទីក្រុងម៉ានីល។
[caption id="attachment_12371" align="aligncenter" width="600"]
ប្រភព៖www.slideshare.net[/caption]
៤) Serampore College (ប្រទេសឥណ្ឌា)៖ បង្កើតឡើងនៅឆ្នាំ១៨១៨ ហើយមានទីតាំងនៅទីក្រុងSerampore នៃប្រទេសឥណ្ឌា។
[caption id="attachment_12372" align="aligncenter" width="600"]
ប្រភព៖www.senateofseramporecollege.edu.in[/caption]
៥) Dhaka College (ប្រទេសបង់ក្លាដេស)៖ បង្កើតឡើងនៅឆ្នាំ ១៨៤១ មានទីតាំងនៅរាជធានីDhaka នៃប្រទេសបង់ក្លាដេស។
[caption id="attachment_12373" align="aligncenter" width="600"]
ប្រភព៖www.thedailystar.net[/caption]
៦) University of Indonesia (ប្រទេសឥណ្ឌូណេស៊ី)៖ បង្កើតឡើងនៅឆ្នាំ ១៨៤៩ មានទីតាំងនៅទីក្រុងJakartaនិងDepok ។
[caption id="attachment_12374" align="aligncenter" width="600"]
ប្រភព៖en.wikipedia.org[/caption]
៧) University of Calcutta (ប្រទេសឥណ្ឌា)៖ បង្កើតឡើងនៅឆ្នាំ ១៨៥៧ ហើយវាគឺជាសកលវិទ្យាល័យដំបូងគេក្នុងអាស៊ីភាគខាងត្បូង ដែលនាំយកមកនូវការសិក្សាបែបលោកខាងលិច។
[caption id="attachment_12375" align="aligncenter" width="600"]
ប្រភព៖www.skyscrapercity.com[/caption]
៨) University of Madras (ប្រទេសឥណ្ឌា)៖ បង្កើតឡើងនៅឆ្នាំ ១៨៥៧ ហើយមានទីតាំងនៅទីក្រុង Chennai ប្រទេសឥណ្ឌា។
[caption id="attachment_12376" align="aligncenter" width="600"]
ប្រភព៖familypedia.wikia.com[/caption]
៩) Keio University (ប្រទេសជប៉ុន)៖ បង្កើតឡើងនៅឆ្នាំ ១៨៥៨ ហើយមានទីតាំងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន។ វាគឺជាសកលវិទ្យាល័យដែលដែលមានវ័យចំណាស់ជាងគេបំផុតនៅប្រទេសជប៉ុន។
[caption id="attachment_12377" align="aligncenter" width="600"]
ប្រភព៖urbanreallife.blog52.fc2.com[/caption]
១០) King Edward Medical University (ប្រទេសប៉ាគីស្ថាន) ៖ បង្កើតឡើងនៅឆ្នាំ ១៨៦០ ហើយមានទីតាំងនៅទីក្រុងLahore ៕
[caption id="attachment_12378" align="aligncenter" width="600"]
ប្រភព៖www.rgfacebook.com[/caption]
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ asianranking.com









