​​លោក ចេក ម៉ា​ ​​(Jack ma)​ ​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​​នៅ​អាស៊ី​ ​ដោយ​មាន​ទ្រព្យសម្បត្តិ​សរុប​៣៣,៣​ពាន់​​លាន​ដុល្លារ​លោក ចេក ម៉ា (Jack ma)ប្រធានក្រុមហ៊ុនអាលីបាបា( Alibaba) បានក្លាយជាអ្នកមានជាងគេបំផុតនៅអាស៊ី ដោយទម្លាក់លោក Wang Jianlin  ប្រធានក្រុមហ៊ុនDalian Wanda Group មកត្រឹមលេខពីរវិញ។ ទ្រព្យសម្បត្តិរបស់លោក ចេក ម៉ា (Jack ma)បានកើនឡើងបន្ទាប់ពីក្រុមហ៊ុនរបស់លោករកចំណូលបានកាន់តែច្រើន ជាពិសេសផ្សារអនឡាញដែលកំពុងល្បីល្បាញ់ខ្លាំងនៅប្រទេសចិន និង នៅលើពិភពលោក។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះថៅកែអាលីបាបា( Alibaba)មានទ្រព្យសម្បត្តិសរុបប្រមាណ៣៣,៣ពាន់លានដុល្លារអាមេរិក ចំណែកWang Jianlin មានទ្រព្យសម្បត្តិប្រមាណ៣២,៧ពាន់លានដុល្លារអាមេរិក ហើយលោក Li Ka-shing មហាសេដ្ឋីរបស់ហុងកុង គឺមានចំនួន២៩,៥ពាន់លានដុល្លារអាមេរិក៕ ដោយ៖ អ៊ឺង មួយយូ
X
5s