ហេតុអ្វីបានជាអ្នកមានមុខចាស់ជាងអាយុម្ល៉េះ?
អ្នកវិទ្យាសាស្ត្របានស្វែងរកឃើញពីហ្សែនតំណពូជ ដែលធ្វើអោយមនុស្សជាច្រើនមានមុខចាស់ជាងអាយុ។ ពួកគេបានបង្ហាញថាហ្សែនតំណពូជប្រភេទ MC1R អាចនឹងធ្វើអោយមុខរបស់អ្នកចាស់រហូតដល់ទៅពីរឆ្នាំមុន។ នេះបើយោងតាមការស្រាវជ្រាវរបស់Current Biology ។
ហ្សែននេះនឹងធ្វើការផ្លាស់ប្ដូរទម្រង់មុខរបស់អ្នក ថែមទាំងបង្កើតស្នាមជ្រួញនិងធ្លាក់ត្រង់ផ្នែកនៃច្រមុះនិងគែមមាត់ផងដែរ។
អ្នកវិទ្យាសាស្ត្រទាំងនោះក៏បានបន្ថែមទៀតផងដែរថា៖ «អ្នកអាចមើលទៅហាក់ដូចជាចាស់ជាងអាយុរហូតដល់ទៅ២ឆ្នាំ ។ ប៉ុន្តែ ប្រសិនបើអ្នកជក់បារី អ្នកនឹងកាន់តែឆាប់ចាស់ជាងនេះទៅទៀត»៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.13wmaz.com