ទម្លាប់​អាក្រក់​​៥​យ៉ាង​​​​ដែល​​អាច​បំផ្លាញ​សុខភាព​​ភ្នែក​របស់​អ្នក​



មនុស្សនៅច្រើននៅតែមានជំនឿថា ការអង្គុយជិតទូរទស្សន៍អាចប៉ះពាល់ដល់ភ្នែក ហើយ ការបរិភោគការ៉ុតអាចជួយដល់ភ្នែក។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានអះអាងថា វាមិនមែនជាការពិតទាំងស្រុងនោះទេ។ ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ដែល បំផ្លាញដល់សុខភាពភ្នែករបស់លោកអ្នក៖ ១) អ្នកមិនពិនិត្យភ្នែកឲ្យបានទៀងទាត់៖ ទោះបីជាអ្នកបានទៅពិនិត្យភ្នែកអស់ជាច្រើនឆ្នាំហើយដោយបង្ហាញថា អ្នកមិនមានអ្វីក៏ដោយ ប៉ុន្តែអ្នកនៅតែគួរជួបអ្នកជំនាញជារៀងរាល់ឆ្នាំ ព្រោះមានរឿងខ្លះអាចមានការផ្លាស់ប្ដូរ។ បើអ្នកមិនបានទៅពិនិត្យឲ្យបានទៀងទាត់ទេ នោះវានឹងបង្កបញ្ហាធ្ងន់ធ្ងរដល់អ្នកមិនខាន។ ២) សម្លឹងកុំព្យូទ័រយូរពេក៖ ការមើលកុំព្យូទ័រយូរពេកមិនមែនការប៉ះពាល់ ឬ បំផ្លាញភ្នែករបស់អ្នកភ្លាមៗនោះទេ តែវាអាចធ្វើអោយភ្នែកអ្នកស្ងួត ហើយយូរៗទៅនឹងបង្កទៅជាបញ្ហាមិនខាន។ ដូច្នេះហើយ អ្នកគួរតែមានការសម្រាកប៉ុន្មាននាទី និង ដើរចេញពីកុំព្យូទ័ររបស់អ្នក ជៀសវាងការអង្គុយមុខកុំព្យូទ័ររាប់ម៉ោង។ ៣) មិនពាក់វ៉ែនតាការពារពន្លឺថ្ងៃ៖ អ្នកតែងតែលាបឡេមុនពេលចេញទៅក្រៅ នេះជាសកម្មភាពដែលអ្នកការពារស្បែក។ វាដូចគ្នាទៅនឹងភ្នែក បើអ្នកភ្លេចពាក់វ៉ែនតាការពារកម្ដៅថ្ងៃ ភ្នែករបស់អ្នកអាចមានការប៉ះពាល់មិនខាន។ ៤)ការជក់បារី៖ មនុស្សជាច្រើនដឹងថាបារី ប៉ះពាល់ដល់ថ្លើម និង បេះដូងប៉ុន្តែ បារីក៏អាចប៉ះពាល់ធ្ងន់ធ្ងរដល់ភ្នែកដែរ។ ការជក់បារីនាំអោយភ្នែកស្រអាប់ ដែលនាំអោយបាត់បង់ចក្ខុវិញ្ញាណ។ ៥)ជូត ឬ សំអាតភ្នែករបស់អ្នកដោយដៃ៖ អ្នកអាចមានអារម្មណ៍ថារមាស់នៅត្រង់ភ្នែក តែបើអ្នកប៉ះវាដោយដៃផ្ទាល់នោះ វាអាចចម្លងមេរោគទៅកាន់ភ្នែករបស់អ្នក។ ដូច្នេះហើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ អ្នកមិនត្រូវយកដៃទៅប៉ះភ្នែកដោយផ្ទាល់នោះទេ ពោលគឺគួរតែប្រើក្រណាត់ស្ដើងទន់ ស្អាតទើបជាការល្អ។ ប្រែសម្រួល៖ អ៊ឺង មួយយូ ប្រភព៖www.cheatsheet.com
X
5s