រឿងទាំង៥ដែលអ្នកមិនត្រូវសុំទោសខ្លួនឯងឡើយ ពេលដែលកំពុងធ្វើវា
នៅពេលអ្នកចូលដល់វ័យមួយដែលចេះដឹង អ្នកតែងមានអារម្មណ៍ថាធ្វើបែបនេះខុស បែបនោះខុស ដូចនេះអ្នកនឹងចង់សូមទោសខ្លួនឯងចំពោះអ្វីដែលបានធ្វើ។ ប៉ុន្តែក៏នៅមានរឿងខ្លះដែលអ្នកមិនត្រូវធ្វើការសូមទោសខ្លួនឯងនោះដែរក្នុងនោះមាន៖
១) យកខ្លួនឯងជាធំ៖ វាស្ដាប់ទៅហាក់ដូចជាអ្នកនោះជាមនុស្សដែលអាត្មានិយមព្រោះតែចង់បានសុខហើយមិនសូវរវល់ចំពោះអ្នកដទៃ។ ប៉ុន្តែត្រូវចាំថា គ្មាននរណាម្នាក់ដែលចាំតែគិតពីអ្នកឬផ្ដល់អាទិភាពដល់អ្នកទេ។ មានតែអ្នកខ្លួនឯង ប៉ុណ្ណោះដែលធ្វើអ្នកមានភាពសុខស្រួល និងសប្បាយចិត្តបាន។
២) និយាយថា«ទេ»ទៅអ្នកដទៃ៖ អ្នកគឺជាមនុស្សតែម្នាក់គត់ដែលដឹងថាធ្វើអ្វីល្អហើយផ្ដល់សុភមង្គលដល់អ្នក។ អ្នកត្រូវតែនិយាយថាទេចំពោះអ្នកដទៃខ្លះទៅ ដើម្បីបង្កើតនូវអ្វីដែលអ្នកត្រូវការនិងចង់បាន។
៣)ការចង់បានអ្វីបន្ថែមទៀត៖ វាមិនមែនជាការលោភលន់ទេ តែវាគឺជាការចង់បានអ្វីដែលអ្នកមិនទាន់មាន។ អ្នកនឹងគ្មានការអភិវឌ្ឍទៅមុខទេប្រសិនបើអ្នកគ្មានសម្រែកចង់បានអ្វីដែលថ្មីនោះ ។ តែព្យាយាមយ៉ាងណាមិនត្រូវអោយការចង់បាននោះគ្រប់ដណ្ដប់អ្នកខ្លាំងពេកទេ។
៤) ការបញ្ចេញគំនិតខ្លួនឯង៖ មិនមែនថាគំនិតអ្នកដទៃអាចត្រឹមត្រូវទាំងអស់នោះទេ។ ពេលខ្លះអ្នកត្រូវបង្ហាញដល់អ្នកដទៃអោយបានឃើញអំពីអ្វីដែលអ្នកបានគិត។ ទោះបីគំនិតនោះគ្មានការយល់ស្របពីអ្នកដទៃក៏ដោយ។ សូមកុំសូមទោសខ្លួនឯងដោយគ្រាន់តែការបញ្ចេញគំនិតអោយសោះ។
៥) ការមិនទទួលយកគំនិតរិះគន់៖ មិនមែនថាអ្នកមិនគួរយកគំនិតរិះគន់ពីមនុស្សគ្រប់គ្នាទេ។ ប៉ុន្តែអ្នកត្រូវសង្កេតមើលថាមនុស្សបែបណាដែលចង់អោយអ្នកល្អនិងមនុស្សបែបណាដែលចង់ជាន់ពន្លិចអ្នក។ មិនត្រូវអោយការរិះគន់អ្នកដទៃមកធ្វើអោយអ្នកចុះខ្សោយបានទេ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.higherperspectives.com