ពិសាគ្រឿងផ្សំទាំង២មុខនេះ នឹងជួយឱ្យអ្នកគេងលក់ស្រួលពេញមួយយប់
ដើម្បីជួយឱ្យអ្នកទទួលទានដំណេកឆាប់លក់ ហើយលក់បានស្កប់ស្កល់ថែមទៀតនោះ គឺគ្រាន់តែពិសាគ្រឿងផ្សំទាំង២មុខនេះរួមមានទឹកឃ្មុំ និងអំបិល គឺនឹងធ្វើឱ្យអ្នកគេងលក់ដូចបំណង។
បរិមាណដែលអ្នកត្រូវពិសានោះ គឺទឹកឃ្មុំប្រាំស្លាបព្រាកាហ្វេ និងអំបិលគ្រាប់ ពណ៌ផ្កាឈូកមួយស្លាបព្រាកាហ្វេប៉ុណ្ណោះ។
មុននឹងពិសាវាអ្នកអាចក្លាសេក្នុងទូទឹកកកជាមុនសិនក៏បាន បន្ទាប់មកពិសា ៣០នាទីមុនចូលសម្រាន្ត។ ជាការពិតណាស់គ្រឿងផ្សំទាំង២មុខនេះពិតជាជួយដល់សុខភាពដល់អ្នកខ្លាំងបំផុត ។
ដោយទឹកឃ្មុំនេះផ្ទុកសារធាតុគ្លុយកូស ដែលជួយបំពេញសារធាតុចិញ្ចឹម និង ផ្ដល់កម្លាំងទៅគ្រប់កោសិកាគ្រប់ប្រភេទ។ ចំណែកឯអំបិលនោះវិញ គឺផ្ទុកទៅដោយសារធាតុខនិជ៨ប្រភេទខុសៗគ្នាដែលអាចជួយទៅដល់កោសិកាគ្រប់ផ្នែករបស់អ្នកបាន។ ការពិសាបញ្ចូលគ្នានៃគ្រឿងផ្សំទាំង២មុខនេះគឺអាចធ្វើឱ្យរាងកាយផលិតសារធាតុគីមី Serotonin និង Neurotransmitter ដែលអាចធ្វើឱ្យអារម្មណ៍អ្នកមានភាពធូរស្រាល និងលំហែកាយបានច្រើន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.higherperspectives.com