ហេតុផល៤យ៉ាង បញ្ជាក់ថា មនុស្សឆ្លាត និង ប្រឹងប្រែងធ្វើការខ្លាំង ក៏មិនប្រាកដថា ជោគជ័យដែរ
មនុស្សសឹងតែទាំងអស់គ្នាជឿថាបើមនុស្សឆ្លាតហើយព្យាយាមទៀតនោះ គឺ ភាពជោគជ័យនឹងមកដោយស្វ័យប្រវតិ្ត។ វាមិនអាចបែបនេះទាំងអស់នោះទេ អ្នកខ្លះវិញមានប្តេជ្ញាហើយខំប្រឹងទៀត តែចុងក្រោយទៅធ្វើការធម្មតាៗ។ ខាងក្រោមនេះនឹងប្រាប់អ្នកថា អ្នកមិនប្រាកជថាជោគជ័យនោះទេ ទោះបីជាអ្នកឆ្លាត ហើយឧស្សាហ៏ក៏ដោយ។
១) អ្នកមិនរាប់អានមនុស្សថ្មី៖ អ្នករវល់ខ្លាំងពេកដោយមិនខ្វល់ពីរឿងមិត្តភាពថ្មី។វាជារឿងងាយស្រួលណាស់ក្នុងការរាប់អានជាមួយមនុស្សដែលយើងស្គាល់រាប់ឆ្នាំទៅហើយ ព្រោះ អ្នកស្គាល់ពីប្រវតិ្តឬរឿងរ៉ាវគ្នាទៅវិញទៅមក។ តែបញ្ហាគឺថា អ្នកដឹងនូវអ្វីដែលអ្នកដឹង អ្នកមិនអាចរៀនអ្វីថ្មីពីមិត្តភ័ក្តិចាស់នោះឡើយ។ ដូច្នេះហើយ ទោះបីជាមានភាពឆ្លាតវៃយ៉ាងណាក៏ដោយ តែបើមិនរាប់អ្នកមនុស្សថ្មីទេ គឺប្រាកដជាមិនអាចទទួលបានអ្វីដែលថ្មីឡើយ។
២) អ្នកមិនហ៊ានប្រថុយ៖ មនុស្សដែលឆ្លាតវៃចូលចិត្តជ្រើសរើសផ្លូវដែលងាយស្រួលដើរ។ ពួកគាត់អាចដើរតាមផ្លួវដែរមិត្តភ័ក្តិខ្លួនធ្លាប់ដើរ ឬ ព្យាយាមគិតអ្វីដែលជ្រៅៗពេក រហូតបណ្តោយឲ្យឪកាសល្អកន្លងទៅផុត។ ទោះបីជាវាធានានូវសុវតិ្ថភាព តែអ្នកអាចមានអារម្មណ៏ធុញ។ មនុស្សឆ្លាតជាច្រើនរអ៊ូថា ពួកគាត់ចង់ធ្វើអ្វីផ្សេង តែមិនហ៊ានធ្វើ។
៣) អ្នកជឿថាអ្នកសមនឹងទទួលជោគជ័យ៖ មនុស្សដែលឧស្សាហ៏នៅសាលាតែងតែមានចំណាត់ល្អ ឬខ្ពស់ និងបង្ហាញពីសក្កានុពលរបស់ពួកគេ។ មនុស្សប្រភេទនេះជឿជាក់ថា ពួកគេសមនិងជោគជ័យតាមភាពឆ្លាតវៃរបស់ពួកគេ។ តែជារឿងគួរសោកស្តាយ ជីវិតមិនមែនបែបនោះគ្រប់ពេលនោះទេ។ នៅក្នុងជីវិតជាក់ស្តែង ភាពជោគជ័យមិនមែនមកពីភាពឆ្លាតវៃតែមួយនោះទេ វាមកពីការខំប្រឹង ការគិត និងពេលខ្លះ សំណាងផងដែរ។
៤) អ្នកពិបាកសម្រេចចិត្ត៖ ភាពឆ្លាតវៃនិងការខំប្រឹង ពិតជាជួយបើកទ្វាឬផ្តល់ជម្រើសឲ្យអ្នកជាច្រើន។ តែ ការមានជម្រើសច្រើននាំអោយអ្នកធ្វើការសម្រេចចិត្តខុស។ ក្នុងស្ថានភាពនេះ អ្នកពិតជាពិបាកក្នុងការសម្រេចចិត្តខ្លាំងណាស់៕
ប្រែសម្រួយដោយ អឹុង មួយយូ
ប្រភព : www.addicted2success.com