រឿង​​៦​យ៉ាង​ដែល ​​មនុស្ស​មាន​ភាព​រីករាយ​ក្នុង​ជីវិត​ ​​​​តែង​ចងចាំ​ជា​និច្ច​



តើអ្នកតែងតែមានអារម្មណ៍ថាអ្នកដទៃសប្បាយចិត្តជាងជាងអ្នកមែនទេ? អ្នកប្រហែលឃើញអ្នកដទៃកំពុងដើរលេង ឬចំណាយពេលនៅជាមួយអ្នកដទៃ ឬ កំពុងជប់លៀង។ល។ តែ អ្នកប្រហែលជាកំពុងខំប្រឹងក្នុងកិច្ចការរបស់អ្នក។ ប្រសិនបើអ្នកចង់សប្បាយចិត្ត អ្នកត្រូវចងចាំខាងក្រោមនេះ៖ ១)ត្រូវអភិវឌ្ឍខ្លួនឯង៖  កុំច្រណែននូវភាពជោគជ័យរបស់អ្នកដទៃ។  កុំខ្វល់ចំពោះអ្វីដែលពួកគេទទួលបាន។ អ្វីដែលត្រូវធ្វើគឺអភិវឌ្ឍសមត្ថភាពខ្លួនឯងអោយរីកចម្រើនទៅបានហើយ។ ២) យល់ពីតម្លៃផ្ទាល់ខ្លួន៖  មនុស្សជាច្រើនតែងតែជំទាស់នឹងជម្រើសរបស់អ្នក នៅពេលអ្នកសម្រេចចិត្តធ្វើអ្វីមួយ ដែលមិនសូវពេញនិយម។ វាអាស្រ័យទៅលើអ្នកទេ ថាតើអ្នកចង់អោយយោបល់របស់គេប៉ះពាល់អ្នកដល់កម្រិតណា។ ៣) ធ្វើការសម្រេចចិត្តរស់នៅដោយសប្បាយចិត្ត៖ អ្នកប្រហែលជាគិត ជ្រើសរើសសប្បាយចិត្ត  ប៉ុន្តែវាមិនមែនកើតមកដោយឯកឯងទេមែនទេ។  ភាពសប្បាយចិត្តអាស្រ័យទៅលើគំនិតរបស់អ្នកទេ។ បើអ្នកគិតថាអ្នកត្រូវការអ្វីមួយនោះដើម្បីសប្បាយចិត្ត នោះអ្នកគ្មានថ្ងៃសប្បាយចិត្តឡើយ។ ៤) ឈប់គិតរឿងអតីត៖ អ្នកណាក៏មានរឿងដែលខ្មាសអៀននិងឈឺចាប់ដែរ។ បើអ្នកចង់សប្បាយចិត្ត អ្នកត្រូវតែធ្វើយ៉ាងម៉េចជាមួយអតីតកាលដ៏ឈឺចាប់នោះ? ពោលគឺ ឈប់គិតពីវាច្រើនពេកទៅបើ រាល់ពេលដែលអ្នកគិតវាធ្វើឲ្យឈឺចាប់កាន់តែខ្លាំង។ ៥) នៅក្បែរមនុស្សដែលមានគំនិតវិជ្ជមាន៖ មនុស្សដែលយើងចំណាយពេលនៅជាមួយអាចជះឥទ្ធិពលមកលើយើងបាន។ បើអ្នកចង់កែខ្លួនអោយល្អជាងនេះ តែអ្នកនៅជាមួយមនុស្សដែលអវិជ្ជមាននោះ ពួកគេនឹងមិនលើកទឹកចិត្តខ្លួនអ្នកទេ។ ៦) ស្មោះត្រង់៖  មានពេលខ្លះ ការនិយាយត្រង់អាចជារឿងភ័យខ្លាច។ ក៏ប៉ុន្តែ អត្ថប្រយោជន៏នៃការនិយាយត្រង់ និង ពិត នោះគឺ អ្នកមិនចាំបាច់ព្យាយាមចងចាំអ្វីៗគ្រប់យ៉ាងដែលអ្នកបាននិយាយនោះទេ ហើយអ្នកអាចរស់នៅដោយសប្បាយចិត្តជាទីបំផុត៕ ប្រែសម្រួយ អឹុង មួយយូ ប្រភពោះ   www.lifehack.org
X
5s