អ្នកជំនាញ៖ គ្រឿងស្រវឹងពិតជាអាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយជាងមុនបានមែន តែក្នុងពេលខ្លីតែប៉ុណ្ណោះ
បន្ទាប់ពីបំពេញការងារអស់ជិតមួយសប្ដាហ៍ៗ អ្នកប្រហែលជាមានការនឿយហត់និងធុញថប់ខ្លាំង ហើយប្រហែលជាចង់ចេញទៅប្រើគ្រឿងស្រវឹងបន្តិចបន្តួចដើម្បីធ្វើឲ្យខ្លួនឯងមានអារម្មណ៍ធូរស្បើយជាងមុន។ តែមានមតិមួយចំនួនប្រឆាំងនឹងការធ្វើបែបនេះ យ៉ាងណាក៏ដោយ ពេលនេះអ្នកជំនាញបានបង្ហាញថាវាពិតជាអាចជួយអ្នកបានពិតមែន។
ការសិក្សាដដែលក៏បានបង្ហាញឲ្យឃើញថាការទទួលគ្រឿងត្រឹមតែរយៈពេលខ្លីអាចជួយបានមែន តែបើអ្នកទទួលទានវាយូរពេក វានឹងអាចនាំ ឲ្យមាននូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរចំពោះសុខភាពអ្នកផ្ទាល់តែម្ដង ដូចជាការចុះអន់ថយនៃសមត្ថភាពខួរក្បាល ឬជំងឺថ្លើមជាដើម។
បន្ថែមពីលើនោះទៅទៀត ប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹងក្នុងរយៈពេលរហូតវាក្លាយទៅជាទម្លាប់ មិនយូរមិនឆាប់អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍មិនពេញចិត្តចំពោះជីវិតខ្លួនឯងជារឿយៗរហូតដល់កើតជំងឺបាក់ទឹកចិត្តក៏អាចថាបាន៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.dailymail.co.uk