នៅ​ពេល​អ្នក​ក្លាយ​ជា​អ្នក​មាន​ហើយ ​​នោះ​នឹង​ជួប​បញ្ហា​ទាំង​៤​ចំណុច​ខាង​ក្រោម​នេះ​



អ្នកណាៗក៏មានបញ្ហាដែរមិនថាមានឬមួយក៏ក្រនោះទេ តែពេលខ្លះគេតែងនិយាយថាបើមានហើយតើនៅលំបាកអីទៀត តែពួកគេមិនដែលបានដឹងពីស្ថានភាពពិតនោះទេ។ ខាងក្រោមគឺជាបញ្ហាទាំង៤ដែលអ្នកមានទាំងអស់អាចនឹងជួបប្រទះ៖ ១) ពិបាកឆ្លើយថាទេ៖ នៅពេលដែលអ្នកសម្បូរលុយ ក៏ពេលដែលអ្នកដទៃមានការរំពឹងទុកខ្ពស់ពីអ្នកផងដែរ។ មិនថាពេលគេខ្ចីលុយ ឬយ៉ាងណានោះទេ អ្នកមានការលំបាកខ្លាំងណាស់ហើយក៏ពិបាកក្នុងការប្រាប់ពីហេតុផលរបស់អ្នកទៅគេដែរដោយសារ តែអ្នកជាអ្នកមាន ជាពិសេសអ្នកទាំងនោះគឺជាមិត្តភ័ក្តិ ឬ បងប្អូន។ ២) កូនរបស់របស់អ្នកអាចក្លាយជាក្មេងទម្រើស៖ ដោយសារតែពួកគេកើតមករស់នៅក្នុងគ្រួសារដ៏ធូរធារមួយទៅហើយ ដែលធ្វើឲ្យពួកគេមិនស្គាល់ពីការលំបាកក្នុងការរកលុយនោះទេ ហើយបើពួកគេចង់បានអ្វីគឺត្រូវតែបាន។ វាជាបញ្ហាមួយ ដែលអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើខ្វះវិធីសាស្រ្តក្នុងការអប់រំ និង ណែនាំក្មេងៗទាំងនោះឲ្យដើរក្នុងផ្លូវត្រូវ។ ៣) មានអារម្មណ៍ថាឯកោ៖ ពេលខ្លះអ្នកមិនអាចធ្វើខ្លួនដូចមនុស្សធម្មតាបាននោះទេ ដោយសារតែអ្នកជាមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិច្រើន ហើយមិនអាចរាប់អានមនុស្សផ្ដេសផ្ដាសបាននោះដែរ។ ៤) បារម្ភគ្រប់ពេល៖ បើអ្នកមានលុយច្រើនកាលណា ការពិចារណារបស់អ្នកត្រូវតែមានសម្ពាធជាងមុន អ្វីដែលអ្នកនិយាយស្ដីចេញទៅក៏ត្រូវតែមានការប្រុងប្រយ័ត្នជាងមុន និយាយរួមអ្វីៗក៏អ្នកមិនអាចធ្វេសប្រហែសបានដែរ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com
X
5s